Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំនងងងុយដេក បើករថយន្ដបុកចូល ហាងគុយទាវ អ្នកជិះនៅលើ រថយន្ដទាំងខ្មែរ ទាំង បរទេស ភ័យលោះព្រលឹង

  • បោះពុម្ព

កំពង់ចាម ៖ រថយន្ដក្រុង របស់ក្រុមហ៊ុន ដឹកជញ្ជូន ឯកជនមួយគ្រឿង ដែលផ្ទុកអ្នក ដំណើរ ទាំងខ្មែរ ទាំងបរទេស ជិត ២០នាក់ ភ័យព្រលឹងចុងសក់ នៅពេលដែលរថយន្ដ របស់ខ្លួនបានជ្រុលទៅបុក

ចូលហាងលក់គុយទាវ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្ដកំពង់ចាម កាលពីវេលាម៉ោង ២និង១៥នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៥ ។

នាយនគរបាល ប៉ុស្ដិ៍សំបូរ លោក ដួង ង៉ា បាននិយាយថា មុនពេល កើតហេតុ រថយន្ដក្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5392 ធ្វើដំណើរ ក្នុងទិសដៅពីលិច ទៅ កើត ពោលពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប លុះមកដល់ ចំណុចកើតហេតុ បានរេចង្កូត ទៅចិញ្ចើមថ្នល់ ហើយបួងមកវិញ ក៏ចូលហាងលក់ គុយទាវ របស់លោក ឈួន វ៉េត អាយុ ៥៥ឆ្នាំ ។

លោក ដួង ង៉ា បានបន្ដថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ មិនបណ្ដាលឱ្យ មានគ្រោះថ្នាក់ដល់ នរណានោះឡើយ ពោល គ្រាន់តែធ្វើ ខូចជញ្ជាំងហាងគុយ មួយចំហៀង ប៉ុណ្ណោះ រីឯរថយន្ដខូច ខាតស្រាល ។ បើតាមនាយ នគរបាលប៉ុស្ដិ៍ឃុំសំបូរ រូបនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើ អាចបណ្ដាលមកពី អ្នកបើក រថយន្ដ ងងុយដេក ។ ក្រោយគ្រោះថ្នាក់ ចរាចរណ៍ ភ្ញៀវដែល ជិះនៅលើរថយន្ដ ត្រូវបានផ្ទេរឱ្យ ជិះរថយន្ដ ផ្សេងបន្ដដំណើរ ទៅកាន់ខេត្ដសៀមរាបរីឯ រថយន្ដយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកបាធាយ ជាបណ្ដោះ អាសន្នសិន ៕

ដកស្រងពី៖ដើមអម្ពិល