Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ដក្រុង ក្រុមហ៊ុន​ វៀតណាម បុកជា មួយរថយន្ដដឹកដំឡូង ស្លាប់និង របួសជាង ១០នាក់

  • បោះពុម្ព

ក្រចេះ ៖ រថយន្ដក្រុង មួយគ្រឿង របស់ ក្រុមហ៊ុនវៀតណាម បានបុកជាមួយរថយន្ដ ដឹកដំឡូង កាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិវេល ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ បណ្ដាលឱ្យស្លាប់ និងរបួសជាង ១០នាក់ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដក្រុង មួយគ្រឿង ដែលដឹកអ្នកដំណើរ ជាជនជាតិ វៀតណាម ចេញពីទីរួមខេត្ដ ក្រចេះ លុះពេលមកដល់ឃុំ ២ធ្នូ បានបុក ជាមួយរថយន្ដដឹកដំឡូង លាន់ដូចរន្ទ បណ្ដាល ឱ្យព្រូរថយន្ដក្រុង ស្លាប់ រីឯអ្នកបើករថយន្ដជា ជនជាតិវៀត ណាមដូចគ្នានោះ ដាច់ជើង ខណៈដែលអ្នកជិះ នៅលើរថយន្ដ ចំនួន ១១នាក់ រងរបួសស្រាល ។

ប្រភពព័ត៌មានពី សមត្ថកិច្ចបានបញ្ជាក់ ទៀតថា ក្រោយគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ អ្នកបើករថយន្ដ ដឹក ដំឡូង ដែលជាភាគីបង្ក បានបើកទ្វារ រត់គេចខ្លួន ដោយសុវត្ថិភាព ។ សម្រាប់សពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចស្រុកស្នួល ទាក់ទងទៅក្រុម គ្រួសារមក ទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី ហើយរថយន្ដទាំង ពីរគ្រឿង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្នួល ដើម្បីរង់ចាំការ ដោះស្រាយបន្ដទៀត ៕