Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់ខុនដូ និងសាច់ញាតិចា.ក់គ្នា មិនដឹងមូលហេតុ​ ស្លា.ប់​២នាក់ របួសម្នាក់ នៅខណ្ឌ​ចំការមន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនជាតិហ្វីលីពីន២នាក់ប្តីប្រពន្ធបានដេកស្លា.ប់ក្នុងថ្លុកឈា.មនៅបន្ទប់បាយ និងជាបុរសជាជនជាតហ្វីលីពីនម្នាក់ទៀត ដែលគេសង្ស័យថា ជាជនដៃដល់បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ក្រោយពីធ្វើសកម្មភាពរួចហើយបានលោតចុះពីជាន់ទី១មកដីដេកក្នុងថ្លុ.កឈា.មដែរនោះ ។

ពាក់ព័ន្ធនឹងនេះ គេនៅមិនទាន់បានដឹងពីមូលហេតុអ្វីច្បាស់លាស់នៅឡើយទេ គ្រាន់តែដឹងថា បុរសម្នាក់ដែលរងរបួសធ្ងន់ និងប្តីប្រពន្ធ២នាក់ដែលបាត់បង់ជីវិត គឺត្រូវជាបងប្អូននឹងគ្នា ដោយបានបន្សល់ទុកកូនប្រុសអាយុ១០ឆ្នាំម្នាក់អោយរស់កំព្រា។

ករណីខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចជាន់ទី១ នៃអគាខុនដូរកំពស់៥ជាន់ មួយកន្លែង មានទីតាំងលេខ២៥ ផ្លូវ១០៣ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ខាងលើ ក្នុងស្ត្រីជាប្រពន្ធឈ្មោះ យ៉ាបេស ក្រេស អាយុ៤៣ឆ្នាំ និងប្តីឈ្មោះ ជេក អាយុ៤១ឆ្នាំ ចំណែកឯបុរសម្នាក់ដែលរងរបួសធ្ងន់ និងសង្ស័យថាដៃដល់ឈ្មោះ យ៉ាបេស ហ្វឺមីន អាយុ៥៩ឆ្នាំ ជាម្ចាស់ខុនដូរកើតហេតុខាងលើ ហើយអ្នកទាំង៣ស្នាក់នៅក្នុងអគារខុនដូជាមួយគ្នា។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានមកអង្គុយតុហូបបាយពេលព្រឹកជុំគ្នាជាមួយនឹងបុរសជាម្ចាស់ខុនដូ នៅក្នុងបន្ទប់បាយខាងលើ ខណៈពេលដែលកំពុងហូបបាយជុំគ្នាទាំង៣នាក់នោះ មិនដឹងជាឈ្លោះគ្នារឿងអ្វីនោះទេ ក៏មានការប្រតាយប្រតប់ចា.ក់គ្នា បណ្តាលអោយស្ត្រីរងគ្រោះជាប្អូនស្រីបង្កើត និងបុរសជាប្អូនថ្លៃស្លា.ប់បាត់បង់ជីវិតក្នុងថ្លុកឈា.មទាំង២នាក់តែម្តង។

ភ្លាមៗនោះ បុរសជាម្ចាស់ខុនដូ និងត្រូវជាបងប្រុសបង្កើតរបស់ស្ត្រីរងគ្រោះ និងត្រូវជាបងថ្លៃរបស់បុរសរងគ្រោះ ក៏បានលោតតាមបង្កាន់ដៃចុះមកក្រោម បណ្តាលអោយរងរបូសបែកក្បាលយ៉ាងធ្ងន់ធ្ងរក្នុងថ្លុកឈាមផងដែរ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា នៅពេលដែលបុរសជាម្ចាស់ខុនដូ លោ.តចុះមកក្រោម បណ្តាលឱ្យរងរបួសធ្ងន់ ទើបបង្កការភ្ញាក់ផ្អើលកើតឡើង ហើយត្រូវបានគេហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងភ្លាមៗផងដែរ។

ពាក់ពន្ធ័នឹងករណី ជនជាតិហ្វីលីពីនទាំង៣នាក់ ដែលត្រូវជាបងប្អូនបង្កើត និងបងប្អូនសាច់ថ្លៃនឹងគ្នា ចា.ក់គ្នាបែបនេះ គេមិនបានដឹងពីមូលហេតុអ្វីឱ្យច្បាស់លាស់នៅឡើយទេ ។ បើតាមប្រភពមួយចំនួនបានប្រាប់ថា គឺកើតឡើង ដោយសារបុរសជាជនដៃដល់បានចែកផ្លូវគ្នាជាមួយប្រពន្ធ ហើយក៏បានហៅអោយប្អូនៗមកជួយសម្របសម្រួល តែមិនដឹងជាយ៉ាងម៉េចនោះទេ បែជាមានជម្លោះក្នុងគ្រួសារ និងចា.ក់គ្នាបែបនេះទៅវិញ។

ក្នុងពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចបានចុះមកធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធជាជនជាតិហ្វីលីពីន ដេកស្លា.ប់ក្នុងថ្លុកឈា.ម ដោយស្ត្រីជាប្រពន្ធត្រូវមួយកាំបិ.តនៅក្រោមសុដន់ខាងឆ្វេង ចំណែកឯបុរសជាប្តីត្រូវចំនួន២កាំបិ.ត ដោយមួយកាំបិ.តចំក្រោមដោះខាងឆ្វេង និងមានកូនកាំបិ.ត១ដោ.តជា.ប់ចុងដង្ហើម និងកន្ត្រៃ ១នៅក្បែរនោះផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់អគារខុនដូរកើតហេតុខាងលើ ដោយបុរសដែលសង្ស័យជាជនដៃដល់ដែលរងរបួសធ្ងន់ ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ហើយក៏បានធ្វើត្រួតពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រួចក៏ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅសាលតម្កល់ស.ពវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ កោះសន្តិភាព