Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សកម្មភាពចោរត្រូវថតជាប់បាន​ទាំង​អស់ !

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់បានចូលលួចយកសម្ភារនៅក្នុងយាន្តដ្ឋានជួសជុលរថយន្តមួយកន្លែង ហើយបានបន្សល់ទុកនូវរូបថតសកម្មភាពលួចក្នុងកាមេរ៉ាសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១២ កញ្ញា នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ។

កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការស្រាវជ្រាវតាមប្រមាញ់តាមរយៈរូបថតដែលជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព រយៈពេល០៥ថ្ងៃទើបក្របួច.កជនដៃដល់បាន ។នៅក្នុងរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ជនសង្ស័យឈ្មោះ សាយ សុភាព ហៅខ្មៅ អាយុ២៨ឆ្នាំ នៅភូមិកាប់គោថ្មី សង្កាត់អូរចា ។

ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ប៉ុស្ដិ៍ផ្សាដែក០១ ម៉ូទ័រឆាប០១ និង ម៉ូទ័រស្វាន ចំនួន០២ ។

ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ជនដៃដល់ឈ្មោះ សាយ សុភាព ហៅ ខ្មៅ បានធ្វើសកម្មភាពលួចសម្ភារៈនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង កាលពីវេលាមរំលងអធ្រាត្ រឈានចូលថ្ងៃទី០៧ កញ្ញា នៅចំណុចភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដបង ដែលមានម្ចាស់ឈ្មោះ អៃ ត្រៃលក្ខណ៏ ហៅ វីរៈ ប្រុសអាយុ៤១ឆ្នាំ។

លោកគឹម សុង បានបញ្ជាក់ថា សកម្មភាពជនសង្ស័យចូលលួចទ្រព្យសម្បត្តិបានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលម្នាស់យានដ្ឋានបានបំពាក់។ ជននេះ បានដើររុករកវត្ថុនានានៅក្នុងយានដ្ឋាន ហើយបានលួចយកសម្ភារមួយចំនួន ដែលកម្លាំងជំនាញរបស់លោកដកហូតបានខាងលើនេះ ។

ប៉ុន្តែយ៉ាងណាក្ដី ជនដៃដល់ត្រូវបានឃាត់ខ្លួន និងដកហូតបានវត្ថុតាងទាំងនោះយកទៅប្រគល់ជូនម្ចាស់វិញ ក្រោយកម្លាំងការិយាល័យជំនាញ ធ្វើការស្រាវជ្រាវរយះពេល០៥ថ្ងៃ ។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា ពេលនេះ លោកស្នងការខេត្ត បានបញ្ជាឲ្យមន្ត្រីការិយាល័យរបស់លោកសួរនាំជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនជននេះទៅសាលាដំបូងខេត្តហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព