Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចៅអធិការ​រវល់​មើល​គេ​ធ្វើ​ទូក​ដាក់​បាយបិណ្ឌ បុរស​ម្នាក់​ចូល​យក​លុយ​ជាង​១​ម៉ឺន​ដុល្លារ

  • បោះពុម្ព

ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលវេលាម៉ោងជាង២រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិន បានទទួលពាក្យបណ្ដឹងពីព្រះចៅអធិការវត្តព្រះនាម ក្តៀង សារ៉ាត់ ព្រះជន្ម៤៣ព្រះវស្សា ដែលគង់នៅវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់.ក្រុង.ខេត្តប៉ៃលិន បានប្តឹងពីជនសង្ស័យពុំស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ពីបទ.លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះបន្ទប់យកប្រាក់) ដែលបានលួចលុយក្នុងថង់យាមចេញពីកុដិអស់ជាង១ម៉ឺនដុល្លារ ។

សេចក្តីរាយការណ៍បានបន្តថា នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃខែខាងលើនេះ ព្រះចៅអធិការបាននិមន្តចេញពីកុដិ ហើយនិមន្តចុះឡើងនៅខាងក្រោយព្រះវិហារ ដើម្បីមើលគេធ្វើទូកសម្រាប់ដាក់បាយបិណ្ឌនាពេលរដូវបុណ្យភ្ជុំបិណ្ឌនេះ ។

ខណៈពេលនោះដែរ ព្រះសង្ឃបានឃើញក្មេងប្រុសម្នាក់ពុំស្គាល់អត្តសញ្ញាណ មកអង្គុយក្បែរខ្លោងទ្វារមុខព្រះវិហារ តែមិនបានចាប់អារម្មណ៍ថា ជាចោរនោះទេ។

សេចក្តីរាយការណ៍បន្តថា លុះរហូតដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ព្រះអង្គ (ចៅអធិការ) ក៏បាននិមន្តចេញពីសាលាឆាន់ទៅកុដិវិញ រួចក៏បើកបន្ទប់បម្រុងចូលសឹង ពេលនោះស្រាប់តែឃើញបង្អួចចំហរ និងមានបំណែកឈើដែលចោរគាស់បាក់បែកទៀត ភ្លាមៗនោះព្រះអង្គក៏បានស្ទុះទៅមើលថង់យាមដែលដាក់នៅក្នុងបន្ទប់នោះ ស្រាប់បាត់លុយអស់ពីថង់យាមតែម្តង ។

តាមពាក្យបណ្តឹងរបស់ព្រះចៅអធិការវត្ត រតនៈសោភ័ណ្ឌ ហៅវត្តកោងកាង បានបញ្ជាក់ថា បច្ច័យដែលចោរលួចយកទៅអស់នោះមាន ៖ ប្រាក់ដុល្លារចំនួន៧.៨០០ដុល្លារ (ប្រាំពីរពាន់ប្រាំបីរយដុល្លារអាមេរិក) និងលុយខ្មែរចំនួន ២១.០០០.០០០រៀល (ម្ភៃមួយលានរៀល) សរុបគឺអស់ជាង១ម៉ឺនដុល្លារអាមេរិក ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ព្រះចៅធិការវត្តហើយ សមត្ថកិច្ចនគរបាលជំនាញក៏បានបើកការស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកចាប់ខ្លួនចោរថ្លើមពាសមេឃ ដែលអត់ខ្លាចចុះនរក ដោយហ៊ានគាស់កុដិលួចយកបច្ច័យវត្តទាំងកណ្តាលថ្ងៃត្រង់ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕

ដកស្រង់ពី៖ កោះសន្តិភាព