បណ្តាញសង្គម

ឃាត់ខ្លួន​០៤​នាក់ បបួល​គ្នា​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ដើរ​រក​លួច​សម្ភារ​សំណង់ និង​ទ្វារ​ដែក

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ករណីលួចសម្ភារៈសំណង់ និងទ្វារដែក នៅចំណុចក្នុងឃ្លាំងដីឡូត៍ទុកចោលគ្មានលេខ ស្ថិតផ្លូវលេខ៤០៤ ក្រុមទី២៧ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០៤នាក់ សមត្ថកិច្ចធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន ។ ជនសង្ស័យទាំង០៤នាក់ រួមមាន ៖

ទី១- ឈ្មោះ ប៊ុន ណារត្ន័ ភេទប្រុស អាយុ២៧ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦២ ផ្លូវលេខ០២ ភូមិគោករកា ខណ្ឌព្រែកព្នៅ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ។

ទី២-ឈ្មោះ ថា រត្ន័ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មិនពិតប្រាក មុខរបរ រើសអេតចាយ។ ទី៣-ឈ្មោះ ហ្វា ឡេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មិនពិតប្រាកដ មុខរបរ រើសអេតចាយ។និងទី៤-ឈ្មោះ សុខ សំណាង ភេទប្រុស ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរ មិនពិតប្រាកដ។

ចំណែកជនរងគ្រោះឈ្មោះ ឡ ស៊ីឃាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ៤០៤ ក្រុមទី២៧ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មុខរបរ លក់ដូរ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា មុនពេលកកើតហេតុ ជនសង្ស័យទាំង០៤នាក់ខាងលើ បានជួបជុំគ្នានៅម្តុំសាលាទួលស្វាយព្រៃ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ហើយបានបបួលគ្នាដើររកលួចសម្ភារៈ តាមផ្ទះដែលទុកចោល ។

បន្ទាប់មកពួកក្រុមជនសង្ស័យ ក៏បានជិះម៉ូតូកង់បីឥណ្ឌា ពណ៍ស ដឹកបក្ខពួកជិះរហូតមកដល់កន្លែងកើតហេតុ ពួកក្រុមជនសង្ស័យក៍ឈប់ម៉ូតូកង់បីឥណ្ឌា រួចនាំគ្នាធ្វើសកម្មភាពលួចទាញដែកខ្វែលបន្ទៀល ចំនួន៩គូរ ចបកាប់ចំនួន០២ ត្រសេះចំនួន០១ ពែលចំនួន២ នឹង ទ្វារដែកចំនួន០២ រៀបដាក់លើម៉ូតូកង់បីឥណ្ឌា បំរ៉ុងជិះចេញ ស្រាប់តែត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញ ក៏បានធ្វើការ ឃាត់ជនសង្ស័យទាំង០៤នាក់ខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ដើម្បីសាកសួរតែម្តង ។

វត្ថុតាងចាប់យក៖ ម៉ូតូ PASS App ពណ៍ស ផ្លាកលេខ ភ្នំពេញ 1IL 6838, ចកកាប់ ចំនួន០១, ត្រសេស ចំនួន០១, ទ្វារដែក ចំនួន០២, ដែកខ្វែងទទៀល ចំនួន០៩គូរ, ធុងហ្គាល ចំនួន០១ ។ ក្រោយកើសាកសួររួច សមត្ថកិច្ចបានធ្វើការប្រគល់ចកកាប់ ចំនួន០១ ,ត្រសេស ចំនួន០១, ទ្វារដែក ចំនួន០២,ដែកខ្វែងទទៀល ចំនួន០៩គូរ, ធុងហ្គាល ចំនួន០១ ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ ។

បច្ចុប្បន្នជនសង្ស័យ ចំនួន០៤នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព