Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល ខេត្តកំពង់ចាម តាមបង្រ្កាប និងចាប់ចោរឆក់ទូរស័ព្ទដៃ៣នាក់ ក្រោយធ្វើសកម្មភាព រួចទៅលាក់ខ្លួន

  • បោះពុម្ព

កំពង់ចាម ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ និងនគរបាល ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានចេញអន្តរាគមន៍ បង្រ្កាប និងធ្វើការស្រាវជ្រាវ រហូតមានការចាប់ខ្លួន ជនសង្ស័យ ៣នាក់ ដែលធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ស្រ្តីម្នាក់ កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ៧ សង្កាត់ក្រុង កំពង់ចាម ព្រមទាំងដកហូត ម៉ូតូមួយគ្រឿង ដែលពួកគេជិះ ធ្វើសកម្មភាព ។

យោងតាម ប្រភពព័ត៌មាន ពីលោកវរសេនីយ៍ ទោ ចាន់ ហោ អនុប្រធាន ការិយាល័យកណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំង បីនាក់ បានជិះម៉ូតូមួយគ្រឿង រួចហើយ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ពីស្រ្តីម្នាក់ ធ្វើឲ្យមាន ការភ្ញាក់ផ្អើល ក្រោយពី ស្ត្រីរងគ្រោះ ស្រែកឆោឡោ ក៏កម្លាំងល្បាត នៅក្បែរនោះ ចេញអន្តរាគមន៍ ដេញជាមួយ ជនរងគ្រោះ ធ្វើឲ្យពួកគេ ភ័យព្រលឹងចុងសក់ បើកម៉ូតូទៅបុក គូថរថយន្តដួល រួចហើយ រត់គេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៥ ។

លោក ចាន់ ហោ បានបញ្ជាក់ទៀតថា ក្រោយពីមាន ករណីខាងលើនេះ កើតឡើង និងមានការបញ្ជាឲ្យ ធ្វើការស្រាវជ្រាវ តាមចាប់ឲ្យ ខាងតែបាន ពីសំណាក់ ស្នងការនគរបាលខេត្ត ទើបកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋានក្រុងកំពង់ចាម បើកការស៊ើបអង្កេត និងតាមដាន រហូតឃាត់ខ្លួន បានពួកគេទាំង បីនាក់ នៅវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួល ភូមិ៦ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ តាមមន្រ្តីនគរបាល បានអោយដឹងថា ៖ ជនសង្ស័យទី១ ឈ្មោះ ស្រស់ មីនា ភេទប្រុស អាយុ ១៨ឆ្នាំ , ទី២ ឈ្មោះ ផល គីនលុន ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៣ ឈ្មោះ ហាក់ រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ។

ក្រោយការចាប់ខ្លួន និងនៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំង បីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបាន ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ប្រាកដមែន នៅចំណុចកើតហេតុ ។ មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ ជាមុខសញ្ញាថ្មី ហើយមកធ្វើ សកម្មភាពលើ ទឹកដីក្រុងកំពង់ចាម តែត្រូវជាប់ខ្នោះ ។ បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ផ្តន្ទាទោសតាម ផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខ និងទប់ស្កាត់បទល្មើស តាមមូលដ្ឋាន ជូនប្រជាពលរដ្ឋនោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានដាក់ផែនការ ឲ្យនគរបាលជំនាញ ព្រហ្មទណ្ឌ និងនគរបាល តាមបណ្តាក្រុងស្រុក បង្កើនការចុះល្បាត ជាប្រចាំទាំងយប់ទាំងថ្ងៃ ងាយស្រួលចេញ អន្តរាគមន៍ទាន់ពេលវេលា នៅពេលមាន បទល្មើសអ្វីមួយ កើតឡើង ដូចករណីខាងលើនេះ ៕


ដកស្រង់ពី ៖ ដើមអម្ពិល