Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លា​ឃ្លោក​ចេញ​​ភ្លែត ប៉ូ​លិស​ប៉េ​អឹ​ម​​​ចូលដល់​​ភ្លាម ​អ្នក​លេង​​ជា​ប់​​ តែ​មេ​​បាត់​ស្រមោល​

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្រុមអ្នកលេងខ្លាឃ្លោក១វង់បាននាំគ្នាចំតឹតលេងអត់មានគោរពវិធានការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការឆ្លងរីករាលដាលនូវជម្ងឺកូវីដ.១៩នោះទេ កើតឡើងកាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១ ដោយប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) ប៉ុន្តែខណៈមេកំពុងក្រឡុកដើម្បីឲ្យអ្នកលេងចាក់ ក៏ស្រាប់តែប៉ូលិស និងប៉េអឹមទៅដល់ល្មម ហើយក៏នាំគ្នារត់ប្រះអាយុបាត់អស់នៅសល់តែម្ចាស់ផ្ទះ សមត្ថកិច្ចចាប់យកទៅដុះក្អែល ។

ករណីខាងលើនេះ បានកើតឡើងនៅផ្ទះរបស់ឈ្មោះលាង សុភាព ភេទប្រុស អាយុ៥០ឆ្នាំ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍បន្តថា នៅវេលាម៉ោង៣ នឹង១០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា នេះ លោកអភិបាល នៃគណ:អភិបាលក្រុងប៉ោយប៉ែត ដែលជាគណៈបញ្ជាការឯកភាពបានដឹកនាំកម្លាំងសមត្តកិច្ចនគរបាល និងកងរាជអាវុធហត្ថក្រុង បានចុះទៅបង្ក្រាបករណីល្បែងសុីសង (ក្រឡុកខ្លាឃ្លោក)១កន្លែង នៅចំណុចផ្លូវចូលកាស៊ីណូហ្គោល ថោន ដែលបន្ទប់ជួលជាប់នឹងរបងកាស៊ីណូនោះ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ។

ពេលចុះទៅដល់ទីតាំងលេងល្បែងស៊ីសងនោះ អ្នកលេងបានដឹងខ្លួនមុន ក៏រត់យកប្រាស់អាយុបាត់អស់ នៅសល់តែវត្ថុតាង និងឧបករណ៍លេងដូចជា ៖

១-ប្រដាប់ក្រឡុកខ្លាឃ្លោក ចំនួន៥ឈុត រីឯគ្រាប់ខ្លាឃ្លោកពុំមានទេ ។ បន្ទាប់មក គណៈបញ្ជាការឯកភាពក៏ហៅម្ចាស់ផ្ទះយកទៅសាកសួរ និងបានធ្វើកិច្ចសន្យាអប់រំ ឲ្យបញ្ឈប់ការជួបជុំគ្នា និងលេងល្បែងស៊ីសងខុសច្បាប់តទៅទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព