Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ពលករ​ម្នាក់​ជាប់ចោទ​ពីបទ​ចាប់រំលោភ​ក្មេងស្រី​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក

  • បោះពុម្ព

ពលករជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការគ្នាជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ឃាត់ខ្លួនយកមកសួរនាំករណីម្តាយរបស់ក្មេងស្រីម្នាក់ថា បានចាប់រំលោភនាងនៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យកូបស្រុកអូរជ្រៅ ។

ក្រោយការចាប់ខ្លួននៅថ្ងៃទី១៣ខែកញ្ញា សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីមានក្រុមគ្រួសារកុមារីរងគ្រោះម្នាក់បានប្ដឹងចោទថាជនសង្ស័យបានចាប់រំលោភរំលោភកូនស្រីរបស់ពួកគាត់ ក្នុងអគារបន្ទប់លេខ៦មណ្ឌលចត្តាឡីស័កនៅវិទ្យាល័យកូប នៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានអោយដឹងនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ ថា ជនសង្ស័យមានឈ្មោះ សុខ វង្ស ហេកប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាពលករទើបមកពីប្រទេសថៃ។ រីឯកុមារីរងគ្រោះមានឈ្មោះ នីម ស្រីនុត ភេទស្រី អាយុ១១ឆ្នាំ និងម្នាក់ទៀតឈ្មោះណេត ស្រីរ័ត្នអាយុ ១៨ឆ្នាំ មានស្រុក កំណើតនៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាពលករពីប្រទេសថៃ ។

យោងពាក្យបណ្ដឹងរបស់ឪពុកម្ដាយកុមារីរងគ្រោះ បានរៀបរាប់ថា មុនកើតហេតុ កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី ១២ខែកញ្ញា ឆ្នាំ២០២១ ពួកគាត់ជាពលករទើបមកពីប្រទេសថៃត្រូវបានគេបញ្ជូនឱ្យមកធ្វើចត្រាឡីស័កដាក់បន្ទប់ចង្អៀតរួមគ្នានាមណ្ឌលចត្តាឡីស័កវិទ្យាល័យកូប ឃុំបស្រុកអូរជ្រៅ ។ ដោយអស់កម្លាំងផង ពួកគេបានដេកលង់លក់។ប៉ុន្តែនៅម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែឃើញជនសង្ស័យបានលូកដៃចូលទៅក្នុងអាវកូនស្រីផងនឹងបានស្ទាបអង្អែលប្រដាប់ភេទកូនស្រីរបស់គាត់ដែលមានអាយុ១៣ឆ្នាំ ។ ភ្លាមនោះឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះក៏បានស្រែកឆោឡោឲ្យគេឯងជួយ និងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោយកើតហេតុភ្លាមភ្លាមលោកក៏បានដាក់ចេញនូវបទបញ្ជាឲ្យការិយាល័យជំនាញ និងកម្លាំងនគរបាលអធិការដ្ឋានស្រុកអូរជ្រៅ ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ។ សូមជ្រាបថា ជុំវិញករណីនេះសមត្ថកិច្ចកំពុងដំណើរការនីតិវិធីហើយ មិនទុកឲ្យពលរដ្ឋម្នាក់រងគ្រោះដោយអយុតិ្តធម៌ឡើយ។ បន្ទាប់ពីកើតហេតុ ពលករនិងពលរដ្ឋ ពិសេសស្ត្រីនិងនារី បានស្នើអាជ្ញាធរសុំរៀបចំបន្ទប់ទឹក សម្រាប់ស្ត្រីនិងកុមារី ព្រោះការងូតចោមពង់ឬឬសម្លៀកបំពាក់ខ្លី បង្កអោយអៀនខ្មាស់ និងបង្កអោយប្រុសៗ បានឃើញ ក៏ជ្រួលជ្រើម៕

ដកស្រង់ពី៖ រស្មីកម្ពុជា