Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ជាប់គុក ២​ឆ្នាំ ៦​ខែ ពាក់ព័ន្ធ​រឿង​ដី ប្រមាណ ១ ពាន់​ហិកតា នៅ​ខេត្តមណ្ឌលគិរី​

  • បោះពុម្ព

លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ពាក់ព័ន្ធដីរដ្ឋ ប្រមាណ ១ ពាន់ហិកតា នៅខេត្តមណ្ឌលគិរី ត្រូវបានតុលាការ ប្រកាសសាលក្រម ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ ។

សូមរំលឹកថា លោក សេង សុវណ្ណារ៉ា ត្រូវបានតុលាការ ឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដោយចោទពីបទសមគំនិត ក្នុងអំពើធ្វើឱ្យប៉ះពាល់ កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ និងបទសម្លុតគំរាម កុំឱ្យដាក់ពាក្យបណ្តឹង ប្រព្រឹត្តនៅខេត្តមណ្ឌលគិរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ក្រោយពីឃុំខ្លួន ជនជាប់ចោទ សេង សុវណ្ណារ៉ា និងបក្ខពួក ៣ នាក់ ត្រូវបានតុលាការភ្នំពេញ បើកសវនាការ ជម្រះសំណុំរឿងនេះ។ មកដល់ថ្ងៃទី១៤ កញ្ញា ២០២១ តុលាការ បានប្រកាសសាលក្រម ឱ្យឈ្មោះ សេង សុវណ្ណារ៉ា ជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ។ រីឯបក្ខពួក ៣ នាក់ទៀត ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ ២ ឆ្នាំ៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា