បណ្តាញសង្គម

មន្ត្រី​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហគមន៍​បន្ត​ចុះ​រុះរើ​បំផ្លាញចោល​របាំង​ស្បៃ​មុង និងរ​បាំងសាច់​អួន​ជាច្រើន​កន្លែង ក្នុងស្រុក​ជល​គី​រី​

នៅថ្ងៃទី១៥កញ្ញា២០២១ កម្លាំងសមត្ថកិច្ចចម្រុះនៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនិងខណ្ឌរដ្ឋបាលជលផលខេត្ត ផ្នែករដ្ឋបាលជល់ផលកំពង់ប្រាសាទ សង្កាត់ជលផល និងសហគមន៍នេសាទ នៅតែបន្តចុះរុះរើបំផ្លាញចោលរបាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែង ក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

កិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទខាងលើនេះ ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដោយសហការជាមួយសហគមន៍នេសាទ ប្រើប្រាស់កម្លាំងសរុបចំនួន២៥នាក់ មធ្យោបាយធ្វើសកម្មភាពការណូតតូចធំ៥គ្រឿង ហើយកិច្ចប្រតិបត្តការធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខាងលើនេះធ្វើឡើង ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ នៅក្នុងការបង្ក្រាបបទល្មើសជលផលខាងលើនេះ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការរុះរើបំផ្លាញចោលរបាំងស្បៃមុង៣៥កន្លែង ប្រវែង២០០០ម លូស្បៃមុងចំនួន៣៥គ្រឿង បង្គោល៨០០ដើម ដោយឡែករបាំងសាច់អួនក្រឡាញឹក៤កន្លែង ប្រវែង៣០០ម៉ែត្រ លបលូ៨គ្រឿងបង្គោល១៥០ដើម និងបានចាក់លែងកូនត្រីចម្រុះចូលក្នុងទន្លេវិញផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា