Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាកសពបុរសម្នាក់​ មិនស្គាល់អត្តសញ្ញាណ ស្លាប់អណ្តែតទឹកក្រោម ស្ពានគីហ្សូណា

  • បោះពុម្ព

 កំពង់ចាម៖ សាកសព បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ ស្លាប់អណ្ដែតទឹកនៅក្រោមស្ពាន គីហ្ស៊ូណា នៅរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្ដកំពង់ចាម ។

បើតាមសមត្ថកិច្ច នគរបាលការពារ ស្ពានគីហ្ស៊ូណា បានឱ្យដឹងថា សាកសពបុរសរងគ្រោះ ស្លៀកខោអាវកីឡា ដៃខ្លី ពណ៌លឿង អាយុប្រហែល២០ឆ្នាំ ។ រីឯនគរបាល ប៉ុស្ដិ៍សង្កាត់វាលវង់ បានឱ្យដឹងថា ជនរង គ្រោះមិនត្រូវបានគេស្គាល់អត្ដសញ្ញាណ នោះទេ តែបើតាមពិនិត្យ លើសាកសព សង្ស័យថា ជនរងគ្រោះសង្ស័យ លោតទឹកសម្លាប់ខ្លួន ។

នគរបាល ប៉ុស្ដិ៍វាលវង់ បានបញ្ជាក់ថា សាកសពជនរងគ្រោះ សមត្ថកិច្ចនឹងស្រាវជ្រាវ រកសាច់ញាតិដើម្បី មកទទួលយកសាកសព និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានបាត់សមាជិក ក្នុងគ្រួសារដូចមាន ភិនភាគតាមរយៈ សម្លៀកបំពាក់ និងអាយុ ប្រហាក់ប្រហែល ដូចខាងលើនេះ សូមមកទំនាក់ទំនង នគរបាលប៉ុស្ដិ៍សង្កាត់ វាលវង់ ដើម្បីទទួលយក សាកសពជនរងគ្រោះ ។

បើតាមសមត្ថកិច្ច ជំនាញពិនិត្យ ទៅលើសាកសព ជនរងគ្រោះ គេអាចសន្និដ្ឋានបានថា ជនរងគ្រោះ បានស្លាប់យ៉ាងតិច ២-៣ថ្ងៃ ព្រោះបើពិនិត្យមើល សភាពសាកសព ជនរងគ្រោះ មានសភាព ហើមប៉ោង ស្ទើរប្រេះ ដាច់ ខោអាវទៅហើយ ហើយនៅលើមុខ ជនរងគ្រោះ ស្ទើរតែមើល លែងស្គាល់ ។

នៅលើខ្លួនសាកសព ជនរងគ្រោះ គេពុំសងេ្កតឃើញ មានស្លាកស្នាម គួរឱ្យកត់សម្គាល់ ដែលសង្ស័យ ជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្ម នោះទេ ។ បើទោះជា យ៉ាងណាក៏ដោយ រឿងពិត អាចនឹងដឹងបាន នៅពេលរកឃើញ សាច់ញាតិ ជនរងគ្រោះ ៕