បណ្តាញសង្គម

យុវជន​ម្នាក់ បាន​ស្លាប់ ដោយសារ​បេ​ី​ក​ម៉ូតូ​លឿន ចំណុច​ផ្លូវ​កោង ជ្រុល​ទៅបុក​បង្គោល​ភ្លេ​ី​ង​

យុវជនម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ នៅពេលយុវជននោះ បានបើកម៉ូតូ ក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចផ្លូវកោង ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ទាំងកម្រោល។

ហេតុការណ៍នេះ បានកេីតឡេី ងកាលពីវេលាម៉ោងជាង ៩ យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវលេខ២១ ក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ។ មន្ត្រីនគរបាលចរាចរណ៍ ស្រុកស្អាង បានឱ្យដឹងថាៈ យុវជនរងគ្រោះ ឈ្មោះ ចំរើន សំបូរ អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បើកម៉ូតូម៉ាក ហុងដា ឌ្រីម C125 ស៊េរីឆ្នាំ2021 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AM 8400 ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូរបស់ខ្លួន តាមបណ្ដោយផ្លូវជាតិ លេខ២១ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ដោយប្រើល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុ ខណៈដល់រង្វង់មូលព្រែកតូច ត្រង់ចំណុចផ្លូវកោង បត់មិនទាន់ ក៏បានទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវ ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះ បាត់បង់ជីវិតគួរឲ្យរន្ធត់ ។ ក្រោយពីបានពិនិត្យ និងវាស់វែងកន្លែងកើតហេតុរួច សមត្ថកិច្ចជំនាញ បានយកម៉ូតូ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្អាង។ ចំណែកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា