Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខេត្ត​បន្ទាយ​មា​ជ័យ ដាក់​ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និង​ការទប់ស្កាត់ បទល្មើស​ផ្សេងៗ​

  • បោះពុម្ព

នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានដាក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងការទប់ស្កាត់បទល្មើសផ្សេងៗ។

នេះបើយោងកិច្ចប្រជុំ ប្រចាំខែកញ្ញា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ តាមប្រព័ន្ធនិម្មិតទំនាក់ទំនង ហ្សូ៊ម (ZOOM) និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ទិសដៅបន្ត។កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរង លោកអធិការក្រុង ស្រុក ទាំង ៩ និង លោកមេបញ្ជាការ វរ:សេនាតូចនគរបាល ការពារព្រំដែនគោក ទាំង ៤ ( វរៈ ៩១១-៨៩១- ៨០៧- ៨១៥ )។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បានមានប្រសាសន៍ វាយតម្លៃលទ្ធផលការងារ និងបានលើកសរសើរ ដល់គ្រប់អង្គភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងាររបស់ខ្លួន បានជោគជ័យ ជាបន្តបន្ទាប់។ ចំពោះកិច្ចការមួយចំនួន ដែលមិនទាន់បានបំពេញហើយ ប៉ុន្តែមិនទាន់ បានល្អ និងទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍ កែតម្រូវ ចែករំលែកបទពិសោធន៍ ដើម្បីស្ថាបនាផងដែរ។លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ ទិសដៅបន្ត ដោយបានជំរុញឱ្យ កម្លាំងនគរបាល គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង និងអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ឲ្យបានល្អពិសេសគឺៈ ១-ពង្រឹង វិន័យកងកម្លាំង០០៦ របស់នរគរបាលជាតិ និងរបៀបរបបការងារប្រចាំថ្ងៃ។ ២-ពង្រឹងការងារ សន្តិសុខ សណ្តាប់សារណៈ បទល្មើសផ្សេងៗ និងពង្រឹងការងារ ប្រចាំបញ្ជា។

ការយាមល្បាត។ ៣-ពង្រឹងការងារការកសាងផែនការ ការអនុវត្តការងារក្នុងអង្គភាព។ ៤-ពង្រឹងប្រសិទ្ធ ភាព និងសតិអារម្មណ៍ របស់កងកម្លាំង។ ៥-បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់កងកម្លាំង។ ៦-ធ្វើប័ណ្ណសរសើរ លិខិតសរសើរ គ្រឿងឥស្សរិយយស ជូនកងកម្លាំងដែលមានស្នាដៃ។ ៧-ការធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នផ្សេងៗ ជាពិសេសទាំងក្រៅខេត្ត និងក្នុងខេត្ត។ ៨-ត្រៀមកងកម្លាំង ២៤/២៤ ម៉ោង សម្រាប់ទ្រោលសភាពការណ៍ ដែលអាចកើតមានឡើង ដោយយថាហេតុ។ ៩-ពង្រេឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្ដាំផ្ញើដល់ កងកម្លាំងទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យបានល្អ កំឡុងពេលនេះ ត្រូវគ្រប់គ្រង និងទប់ស្កាត់ឲ្យបាន ការរីករាលដាល នៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ ហើយក៏កុំភ្លេចអនុវត្ត តាមគោលការណ៍របស់ ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ ៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា