Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មន្ត្រី​ជំនាញ​ឆ្មក់​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​បាន ៩​គ្រឿង នៅ​ខេត្តតាកែវ​

  • បោះពុម្ព

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន៩ គ្រឿង ដោយក្នុងនោះ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៤គ្រឿង ត្រូវបានពិន័យ និង១គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។

គួរបញ្ជាក់ថា យានយន្តចំនួន ១គ្រឿងខាងលើដែលត្រូវឃាត់ទុកចំនួន ១ឆ្នាំ គឺអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ ប្រតិបត្តិការខាងលើបានធ្វើនៅផ្លូវលេខ១២៥ គីឡូម៉ែត្រលេខ៥+៥០០ ភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ៕

ដកស្រង់ពី៖ រស្មីកម្ពុជា