Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ បាន​រកឃើញ​សាកសព ក្មេងប្រុស ដែល​បាត់​ខ្លួន ក្នុង​សមុទ្រ លិច​ទូក ពេល​ជួប​ព្យុះ ពីរ​នាក់​ឪពុក​កូន​

  • បោះពុម្ព

សាកសពក្មេងប្រុស ដែលជាកូនប្រុស របស់ប្រជានេសាទ បានបាត់ខ្លួន ក្នុងសមុទ្រ ដោយសារលិចទូកនេសាទ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក បានរកឃើញហើយ នៅល្ងាចថ្ងៃទី១៥ កញ្ញា នេះ ។

លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថាៈ នៅព្រលប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត កម្ពុជា GTVC របស់លោកឧកញ៉ា សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានស្វែងរកសពជនរងគ្រោះ ឈ្មោះ ស៊ន មករា (ហៅ ឧត្តម) អាយុ១៤ឆ្នាំ ឃើញហើយ នៅម្តុំជិតកន្លែង ដែលទូកលិច។លោកឧកញ៉ា បានបន្តថាៈ ប្រតិបត្តិការស្វែងរកជនគ្រោះ បានធ្វើឡើង ចាប់តាំងពីល្ងាចម្សិលមិញ (ថ្ងៃទី១៤ កញ្ញា) បន្តរហូតមកដល់ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ទើបរកសាកសពជនរងគ្រោះ ឃើញ ក្រោយជនរងគ្រោះ បាត់ខ្លួនដោយសារលិចទូក នៅក្នុងសមុទ្រ ចម្ងាយពីដីគោក ជាង ១០០ ម៉ែត្រ ក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ប្រជានេសាទ សមុទ្រប្រភេទទូកតូច មួយគ្រឿង បានចេញនេសាទ ជាលក្ខណៈគ្រួសារ ក៏ជួបព្យុះសមុទ្រ បោកបក់ទូកនេសាទនោះលិច បណ្តាលឲ្យបុរស ពីរនាក់ ឪពុកកូន លង់ទឹក ឪពុក សង្គ្រោះបាន មកដល់ដែនគោក រីឯ កូនប្រុស បានបាត់ខ្លួន ក្នុងដែនសមុទ្រ លុះដល់ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ទើប សមត្ថកិច្ច និងក្រុមសង្គ្រោះ រកឃើញសាកសពមកវិញ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា