បណ្តាញសង្គម

ទៅលេង​ទឹកជា​មួយ​ឪពុកមា ក្មេងស្រី​ម្នាក់​លង់ទឹក​អាង​ស្លាប់

ក្មេងស្រីម្នាក់ខណៈកំពុងតាមឪពុកមាទៅលាងម៉ូតូនៅអាងរូង ក៏ភ្លាត់ស្នៀតបានលង់ទឹកអាងស្លាប់កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្ពានអាងរូង ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ក្មេងស្រីរងគ្រោះឈ្មោះ រួយ ចរិយាអាយុ០៧ឆ្នាំនៅភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបន្តថា មុនពេលកើតហេតុវេលាម៉ោងប្រហែល០៤និង៣០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឪពុកមា ឈ្មោះ ឡាយ ប៊ុនរិទ្ធ ភេទប្រុសអាយុ៣៦ឆ្នាំ បាននាំកូនបង្កើតនិងជនរងគ្រោះត្រូវជាក្មយយ មានគ្នាសរុប០៣នាក់ជិះម៉ូតូទៅលេងទឹកអាងរូងពេលដល់ចំណុចកើតហេតុឪពុកមា បានកំពុងលាងម៉ូតូ បានបណ្តោយអោយកូននិងក្មួយលេងទឹកជាមួយគ្នាដោយមិនបានប្រុងប្រយ័ត្ន។ មួយសន្ទុះក្រោយមក គាត់បានដឹងថាបាត់ក្មួយសង្ស័យតែលង់ទឹក ក៏បានចុះរាវរកក្នុងទឹកប្រហែល៣០នាទីទើបរកឃើញ រែវាបានស្លាប់បាត់មុនបញ្ជូនមកដល់មណ្ឌលសុខភាព៕

ដកស្រង់ពី៖ រស្មីកម្ពុជា