Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​អស់​ចំនួន​៤​ខ្នង​នៅមុខ​ក្រសួងការពារជាតិ​

  • បោះពុម្ព

ផ្ទះ៤ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថៃ្ងអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១សិ្ថតនៅបណោ្តយផ្លូវរថភើ្លង ផ្ទះគ្មានលេខ ក្រុមទី៣១ ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពពីលោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ: ហេង លីគន្ធ ភេទស្រី អាយុ៣៥ ឆាំ្ន ជនជាតិខ្មែរ ជាម្ចាស់ផ្ទះជួល។ ចំណែកអ្នកជួលផ្ទះឈ្មោះ មាស ប៊ុនសល ភេទប្រុស អាយុ៣២ ឆាំ្ន ជនជាតិខ្មែរ មុខរបរ លក់កុំព្យូទ័រ។ ផ្ទះដែលឆេះធ្វើពីឈើប្រក់សង្ក័សីទទឹង៤ម៉ែត្រ និងបណ្តោយ២៥ម៉ែត្រ៕

ដកស្រង់ពី៖ រស្មីកម្ពុជា