Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចៅប្រុស​ដុត​ផ្ទះ​លោកយាយ​បណ្ដាល​ឲ្យ​ឆេះ​ស្លាប់​នៅក្នុង​ផ្ទះ​

  • បោះពុម្ព

លោកយាយអាយុ ៧៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីចៅប្រុសដែលញៀនថ្នាំបានដុតផ្ទះខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់នៅវេលាម៉ោង១១ និង៤០នាទីយប់ ត្រង់ចំណុចផ្លូវលំក្នុងភូមិដំណាក់ធំ២ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

ជនបង្កមានឈ្មោះ សេន សាម៉ាន់ថៃ ភេទប្រុស អាយុ២៩ឆ្នាំ ជាមនុស្សវិកលចរិកដោយសារញៀនថ្នាំខ្លាំងត្រូវបានឃាត់ខ្លួន។ បើតាមលោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ គីម យ៉ាន ភេទស្រី អាយុ ៧៥ឆ្នាំ មុខរបរនៅផ្ទះ បានស្លាប់នៅក្នុងភ្លើង៕

ដកស្រង់ពី៖ រស្មីកម្ពុជា