Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជន​ម្នាក់ បើក​ម៉ូតូ​មិន​ប្រយ័ត្ន បុក​គោយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង

  • បោះពុម្ព

យុវជន ១នាក់ បើកម៉ូតូមិនប្រយ័ត្ន បានបុកគោយន្តពីក្រោយ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។

នគរបាលចរាចរណ៍ក្រុងប៉ៃលិន បានប្រាប់ឲ្យដឹងថា÷ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ជាមួយនឹងគោយន្ត លក់គ្រឿងសង្ហារឹមនេះ បានកើតឡើង នៅព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅកំណាត់ផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ ប្រភពដដែល បានបញ្ជាក់ថា÷ ជនរងគ្រោះស្លាប់ មានឈ្មោះ ស៊ាង អុី អាយុ ១៨ ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

មុនពេលកើតហេតុ យុវជនរងគ្រោះ បានបើកបរម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់់ផ្លាកលេខ ភ្នំពេញ ១II-៥៨៣១ ក្នុងល្បឿនលឿន ពីទិសខាងត្បូង ទៅខាងជើង ដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយគោយន្ត ដែលកំពុងបើកបរ យ៉ាងពេញទំហឹង បណ្តាលឲ្យកៀបម៉ូតូ ជាប់នៅក្រោមគោយន្ត រួចប៉ើងមនុស្ស បែកក្បាល ស្លាប់ភ្លាមៗតែម្តង។

ចំណែកឯភាគីខាងគោយន្តកន្ត្រៃ ឈ្មោះ ឡាញ់ វុធ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ លក់គ្រែ រស់នៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ បើកបរគោយន្តកន្ត្រៃ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ទួន អេន ភេទស្រី អាយុ ៣៩ ឆ្នាំ ជាប្រពន្ធ ទាំង ២ នាក់ មិនមានរបួសស្នាមឡើយ។ ប្រភពដដែល បានបន្ថែមទៀតថា÷ គ្រោះថ្នាក់ដ៏រន្ធត់នេះ បណ្តាលពីកត្ដាមនុស្ស បើកបរលើសល្បឿន កំណត់។ ភ្លាមៗ សមត្ថកិច្ចជំនាញ បានចុះវាស់ និងធ្វើកំណត់ហេតុ រួចប្រគល់សាកសព ទៅឲ្យសាច់ញាតិ ។ ចំណែកមធ្យោបាយ ជាវត្ថុតាងនាំយកទៅរក្សាទុក នៅការិយាល័យខេត្ត រង់ចាំការដោះស្រាយ ពេលក្រោយ៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា