Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​បុរស ២ នាក់ បាន​ស្លាប់ និង ១ នាក់​ទៀត បាន​រងរបួស​ធ្ងន់ ដោយសារ​បើក​ម៉ូតូ ឌុប​គ្នា ធ្លាក់​ចិញ្ចើមផ្លូវ ខ្លួនឯង​

  • បោះពុម្ព

បុរស ២ នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និង ១នាក់ទៀត បានរងរបួសធ្ងន់ ដោយសារតែពួកគេ បើកម៉ូតូ ឌុបគ្នា ក្នុងល្បឿនលឿន ហើយបានធ្លាក់ចិញ្ចើមផ្លូវ ដួលប៉ះទង្គិចខ្លាំង។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១២ អធ្រាត្រថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចផ្លូវដីច្រមុះជ្រូក កែងនឹងផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ អធិការនគបាលស្រុកក្រគរ លោកវរៈសេនីយ៍ឯក ឯម រុណ បានអោយដឹង នៅព្រឹកថ្ងៃទី២០ កញ្ញា នេះថាៈ ជនរងគ្រោះទាំង ៣ នាក់ ខាងលើនេះ មានៈ ១.ឈ្មោះ មី ប្រុស អាយុ ២៥ឆ្នាំ ជាអ្នកបើកម៉ូតូ , ២.ឈ្មោះ ដែក ប៊ុនធឿន អាយុ ៣៤ ឆ្នាំ , បុរស ២ នាក់នេះ បានស្លាប់ នៅកន្លែងកើតហេតុ និង ៣.ឈ្មោះ ដួង ស៊ៀត អាយុ ៤០ ឆ្នាំ របួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យក្រគរ ។

បុរសទាំង ៣ នាក់នេះ មានលំនៅ នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ អធិការនគបាលស្រុកក្រគរ បានអោយដឹងទៀតថាៈ មុនពេលកើតហេតុ មានម៉ូតូ ១ គ្រឿង ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1P6311 បើកដោយឈ្មោះ មី ប្រុស និងអ្នករួមដំណើរជាមួយ ២ នាក់ទៀត បានបើកម៉ូតូ ពីទិសខាងជើង ទៅខាងត្បូង ។ លុះមកដល់ ចំណុចកើតហេតុ ខាងលើ អ្នកបើកម៉ូតូ ដែលកំពុងបើក ក្នុងល្បឿនលឿន បានជិះធ្លាក់ចិញ្ចើមផ្លូវ បណ្តាលអោយដួលស្លាប់ ២ នាក់ នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ ១ នាក់តែម្ដង៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា