Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ណៅ ធួ​ក ដឹកនាំ​មន្ត្រីរដ្ឋបាល​ជលផល ៣ ខេត្ត ចុះបង្ក្រាប​បទល្មើស​នេសាទ

  • បោះពុម្ព

នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ លោក ណៅ ធួក រដ្ឋលេខាធិការ នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីរដ្ឋបាលជលផល ៣ ខេត្ត គឺខេត្តកំពង់ឆ្នាំង កំពង់ធំ និងកំពង់ចាម សហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទ ដោយរុះរើ បំផ្លាញចោល របាំងសាច់អួន និងរបាំងស្បៃមុង នៅក្នុងភូមិសាស្ត្រ នៃព្រំប្រទល់ នៃខេត្តទាំង ៣ នោះ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និង រដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប និងខាងជើងបឹងទន្លេសាប ក៏បានចូលរួមក្នុងប្រតិបត្តិការនេះដែរ។ នៅក្នុងកិច្ចប្រតិបត្តការនេះ ប្រើប្រាស់កម្លាំងសរុប ៦៨ នាក់ មធ្យោបាយធ្វើសកម្មភាព កាណូត ទូកស្មាច់ តូច ធំ ១២គ្រឿង ដោយបង្ក្រាបបទល្មើសជលផល នៅព្រំប្រទល់ ៣ ខេត្ត ជាលទ្ធផល បានរុះរើបំផ្លាញចោល របាំងស្បៃមុង ចំនួន ៣៥ កន្លែង ប្រវែង ២៦០០ម៉ែត្រ លូស្បៃមុង ៣៥ គ្រឿង បង្គោល ៥០០ ដើម និងបានចាក់លែងកូនត្រីចម្រុះ ប្រមាណ ៣០០ គីឡូក្រាម ទៅក្នុងទន្លេវិញ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ លោក ណៅ ធួក ក៏បានចុះពិនិត្យមើល ទីតាំងតំបន់អភិរក្សទី ៧ អតីតឡូត៍លេខ ១០ ចាស់ និងបាននាំយកគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់កម្លាំងយាមកាម នៅទីនោះផងដែរ ។ លោករដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ បានផ្តាំផ្ញើដល់មន្ត្រីរដ្ឋបាល ជលផល មានខណ្ឌ ផ្នែក សង្កាត់ រួមនឹងសហគមន៍នេសាទទាំងអស់ ត្រូវរួមគ្នា យកចិត្តទុកដាក់ ការពារយាមកាម តំបន់អភិរក្ស អោយបានម៉ឺងម៉ាត់ ដោយធ្វើយ៉ាងណា រក្សាការពារនិរន្តរភាព ពូជត្រី អោយបានគង់វង្ស ដើម្បីសម្រាប់កូនចៅ ជំនាន់ក្រោយ៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា