បណ្តាញសង្គម

ប្ដី​ស្រវឹងស្រា​ហើយ​កាប់​ប្រពន្ធ​រហូត​ស្លាប់ និង កាប់​មនុស្ស​ពីរ​នាក់​ទៀត ពេលនេះ​ប្រទះឃើញ​ស្លាប់​ដោយ​ចង ក

បុរសដែលស្រាស្រវឹងហើយកាប់ប្រពន្ធរបស់ខ្លួនបណ្ដាលឱ្យស្លាប់និងកាប់មនុស្សពីរនាក់ទៀត បណ្តាលឱ្យរបួស ពេលនេះត្រូវបានគេប្រទះឃើញសពនៅលើដើមឈើមួយកន្លែង។សពក្នុងសភាពធ្វើអត្តឃាតដោយចង ក ។

បុរសនេះបន្ទាប់ពីបង្កអំពើឃាតកម្មហើយ បានរត់គេចខ្លួន។តាមរបាយការណ៍បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចចម្រុះចុះស្រាវជ្រាវចាប់ជនសង្ស័យ គឺនៅម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ក៏រកឃើញជនសង្ស័យចងកសម្លាប់ខ្លួន ដោយប្រើខ្សែនីឡុងពណ៌ខៀវ ចងនឹងដើមព្រីងត្រង់ចំណុច នៅព្រៃវាលស្រែនៅខាងលិចផ្ទះជនរងគ្រោះប្រហែល ៥០០ម៉ត្រ។ គួររំលឹកថាករីណីកាប់សម្លាប់ប្រពន្ធនេះបានកើតឡើងនៅរសៀលថ្ងៃទី១៩ខែកញ្ញាស្ថិតនាភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ។

នគរបាលស្រុកជីក្រែងនិយាយនៅព្រឹកទី២០ ខែកញ្ញានេះថាឃាតកម្មនេះបង្កដោយជនសង្ស័យជាប្តីឈ្មោះ ឆែម ទក់ អាយុ ៣២ឆ្នាំ។ចំណែកប្រពន្ធឈ្មោះ សាន់ ចាន់ អាយុ២៧ឆ្នាំ។ជនរងគ្រោះ ត្រូវប្តីកាប់ចំនួនពីរពូថៅចំខាងក្រោយក្បាល និងក្រោមត្រចៀកខាងឆ្វេងមួយពូថៅបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់ចេញពីកន្លែងកើតហេតុ ហើយបានជួបនឹងឈ្មោះម៉ុន ដែលនៅផ្ទះក្បែរគ្នា ក៏បានកាប់ទៅលើឈ្មោះ ម៉ុន តែគេចផុតក៏ត្រូវចំកឈ្មោះ ខៀន សុខាន់ ភេទស្រី អាយុ៣០ឆ្នាំ មួយពូថៅបណ្ដាលឱ្យរបួសធ្ងន់។ក្រោយមកទៀត ជននោះបានកាប់ទៅលើឈ្មោះ ខៀន ឆាត ភេទប្រុសអាយុ៣៤ឆ្នាំ ត្រូវដៃខាងឆ្វេងមួយពូថៅ រួចក៏គេចខ្លួនបាត់។ ភ្លាមៗសមត្ថកិច្ចបានតាមស្វែងរក តែរកមិនឃើញ៕

ដកស្រង់ពី៖ រស្មីកម្ពុជា