បណ្តាញសង្គម

១២៦នាក់ល្មើសនឹងវិធានការសុខាភិបាល និង វិធានការរដ្ឋបាល ត្រូវបានឃាត់ខ្លួនអប់រំនិងពិន័យ

នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាលនិង វិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ខែកញ្ញា ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការអនុវត្តវិធានការច្បាប់មានចំនួន៤៦ករណី ។ក្នុងនោះ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ១២៦ នាក់,២.ឃាត់យានយន្ត(រថយន្ត២និងម៉ូតូ២៣គ្រឿង)និង៣.ពិន័យជាប្រាក់ចំនួន៤លានរៀល៕សរន សូមជូនសេចក្តីជូនដំណឹង៖

ដកស្រង់ពី៖ រស្មីកម្ពុជា