Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គីភ័យ​ឆេះ​ផ្ទះមួយ​ខ្នង​ស្ទើរ​ទាំងស្រុង​នៅ​ស្រុក​សង្កែ​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស​

  • បោះពុម្ព

កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៤ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលដោយសារអគ្គីភ័យបានឆាបឆេះផ្ទះ១ខ្នងបង្កឡើងដោយការផ្ទុះកំប៉ុងហ្គាសបណ្ដាលឲ្យរងការឆាបឆេះស្ទើរទាំងស្រុង។

លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្លែបានឲ្យដឹងថា ផ្ទះដែលត្រូវភ្ល់ងឆេះសាងសង់អំពីឈើលើ ថ្មក្រោមមានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ។ មានម្ចាស់ផ្ទះឈ្មោះ អ៊ិច សារី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំពោះការខូចខាតមានសម្ភារ:ប្រើប្រាស់ក្នុងផ្ទះទាំងស្រុងមិនទាន់ដឹងអស់ទឹកប្រាក់ប៉ុន្មាន។ ករណីនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន និងកម្លាំងចូលរួម៩នាក់ទើបអាចគ្រប់គ្រងអគ្គិភ័យបានទាំងស្រុងហើយមិនមានអ្នកណារងរបួសនោះទេ៕

ដកស្រង់ពី៖ រស្មីកម្ពុជា