បណ្តាញសង្គម

​បញ្ជូន​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន ជិត​១​គីឡូក្រាម មក​តុលាការ​

ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម ត្រូវបានសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យម្នាក់ ឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ គួររំលឹកថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី រសៀល កម្លាំងជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោក តឹក សូនី នាយការិយាល័យ និងមានការចូលរួម ពីកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ព្រមទាំងមាន ការសម្របសម្រួល ពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ អេន សុជាតិ នៅចំណុចផ្លូវលេខ៤ ផ្ទះលេខ៣៩(បុរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដកហូតវត្ថុតាង រួមមាន៖-មេតំហ្វេតាមីន (ICE) ទម្ងន់ ៦៦៨,៣៩ ក្រាម -សារធាតុមិនច្បាស់លាស់ ១៦៤៦,៥៧ ក្រាម -កាំភ្លើងខ្យល់ ៣ ដើម -ជញ្ជីងថ្លឹងគ្រឿងញៀន ៣ គ្រឿង៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា