បណ្តាញសង្គម

នគ​បាល​ស្រុក​វាលវែង បញ្ជូន​ជនសង្ស័យ រក្សាទុក​ជួញដូរ នូវ​សារធាតុ​ញៀន ខុសច្បាប់ ទៅ​ស្នងការដ្ឋាន​ខេត្តពោធិសាត់ ចាត់ការ​តាម​និតិ​វិធី​

សមត្ថកិច្ចនគបាលស្រុកវាលវែង នៅថ្ងៃទី២១ កញ្ញា ២០២១ នេះ បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធរក្សាទុកជួញដូរ នូវសារធាតុញៀន ខុសច្បាប់ម្នាក់ ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាន ខេត្តពោធិសាត់ ដើម្បីចាត់ការ តាមនីតិវិធី ក្រោយពីឃាត់ខ្លួនបាន កាលពីថ្ងៃទី២០ កញ្ញា នៅចំណុចអូរជាំស្លា ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ។

លោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងនៅថ្ងៃទី២១ កញ្ញា ២០២១នេះថាៈ ជនសង្ស័យ ឈ្មោះ ឈុន ឈឿន ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅ ភូមិឃុំខាងលេី និងដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ២៤ កញ្ចប់តូច ស្មើនឹង ៩,១០ ក្រាម រួមនឹងសម្ភារៈ សម្រាប់បំរើដល់ការជក់ គ្រឿងញៀន ១ កំប្លេ, កូនថង់ប្លាស្ទិក សម្រាប់ច្រកគ្រឿងញៀន មួយចំនួន, ស្នាប់ដៃ១ និងទូរស័ព្ទ ១គ្រឿង។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ស្រុកវាលវែង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាន ខេត្តពោធិសាត់ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី នៅថ្ងៃនេះហើយ៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា