បណ្តាញសង្គម

ឈ្មួញ​ចោទ​ថា​ទាហាន​ច្រក​ស្តុក​ស្តោ​យក​លុយ​ហើយ​មិន​ឲ្យ​ចេញ​ស្រូវ ​តែ​កងទ័ព​ថា​មិនបាន​ហាម​ទេ​

បន្ទាយមានជ័យ ៖ ឈ្មួញដែលតែ នាំចេញស្រូវ ទៅលក់នៅប្រទេសថៃ តាមច្រករបៀង ក្នុងភូមិសាស្ត្រ ស្រុកថ្មពួក បានចោទប្រកាន់ថាទាហាន ច្រកស្តុកស្តោ យកលុយ ហើយមិនឲ្យចេញស្រូវ ខាងកងទ័ព បដិសេធថា មិនបានហាមទេ អាស្រ័យទៅលើភាគីថៃនោះទេ។

នេះបើតាមការ អះអាងរបស់ឈ្មួញ និងកងទ័ព ។ លោក សៀង អៀង ដែលជាឈ្មួញនាំស្រូវ ចេញទៅថៃ បានអះអាងថា ស្រូវរបស់គាត់ចំនួន២ រថយន្តយីឌុប ត្រូវបានទាហាន សឹករងប្រចាំ នៅច្រករបៀង ស្តុកស្តោ បានឃាត់ មិនឲ្យស្រូវ របស់លោកនាំចេញរយៈពេល ២ថ្ងៃមកហើយ គឺចាប់តាំងពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ទោះបីជាលោក នាំចេញទៅច្រក ផ្សេងក៏នៅតែមិនអាច ចេញបាន ទោះបីជាលោក បានត្រូវរ៉ូវគ្នា ជាមួយខាងឈ្មួញថៃ ដើម្បីទិញស្រូវ រួចហើយក៏ដោយ ។

លោកបន្តថា ការរកស៊ីរបស់លោក រាប់ឆ្នាំមកហើយ នៅទីតាំងនេះ ពេលដែលនាំចេញស្រូវ គឺលោកត្រូវ បង់លុយឲ្យឈ្មួញថៃ ២ពាន់បាតដែលថៃ ត្រូវបង់ឲ្យខ្មែរ ក្នុងមួយឡាន លើតំលៃថ្លៃឈ្នួល ដែលថៃយកគោយន្ត ឬត្រាក់ទ័រ មកដឹកជញ្ជូន បន្តចូលដីថៃ ក្នុងមួយតោន ៥០០បាត នៅច្រករបៀងនេះ ។

ជាមួយនឹង ការចោតប្រកាន់នេះ លោក ភួង ណារុង ដែលជាមន្ត្រីយោធា ប្រចាំច្រកបានបញ្ជាក់ថា សម្រាប់ការនាំស្រូវ ឬក៏កសិផលដទៃទៀត ទៅប្រទេសថៃ លោកមិនដែល ហាមឃាត់នោះទេ មានតែទំនាក់ទំនង ខាងថៃ ឲ្យទិញកសិផលខ្មែរ ។ ការបិទបើកមិនឲ្យចេញភាគច្រើន អាស្រ័យទៅលើ សមត្ថកិច្ចថៃ ពេលខ្លះឲ្យនាំចូល ពេលយប់ ហើយរឿងចោទថា លោកយកលុយពី រថយន្តដឹកស្រូវក្នុងមួយឡាន ២ពាក់ បាតវាកាន់តែមិនពិត គឺលោកយកលុយ តែពីគោយន្ត និងត្រាក់ទ័រ របស់ថៃ ដែលចូលមកផ្ទេរស្រូវ ពីរថយន្តខ្មែរពី១០បាត ទៅ ២០បាត ។

ដោយឡែកការ ដែលឈ្មួញខ្មែរបង់ ឲ្យទៅឈ្មួញថៃ មួយឡាន ២ពាន់បាត លោកពុំដឹងថាបង់ថ្លៃអ្វី និងយកទៅធ្វើអ្វីនោះទេ គឺលោកដឹងតែយកពីគោយន្ត និងត្រាក់ទ័ររបស់ថៃ ដែលចូលមកដឹក ដើម្បីគ្រាន់បាន ថ្លៃម្ហូបអាហារតែប៉ុណ្ណោះ ។ ទោះបីជាមាន ការចោទ និងឆ្លើយដោះសា ពីសំណាក់ឈ្មួញ និងសមត្ថកិច្ច យ៉ាងណាក៏ដោយ ក៏ច្រកមួយនេះ គឺជាច្រកដែល តែងតែនាំមុខគេ ក្នុងការនាំចេញស្រូវ អង្ករ ឬកសិផលនានា ពីកម្ពុជា ទៅប្រទេសថៃដែរ ៕

ដកស្រង់ពី៖កម្ពុជាថ្មី