បណ្តាញសង្គម

និស្សិតឆ្នាំទី៣ វិទ្យាស្ថានខ្មែរជំនាន់ថ្មី យកកាំបិតអា-ក ខ្លួនឯងស្លាប់ ក្នុងថ្លុកឈាមនៃបន្ទប់ជួល

(ភ្នំពេញ)៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង នាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃទី៣០ ខែមេសានេះ នៅផ្ទះលេខ៩៦ ផ្លូវលេខ ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ខណៈដែល យុវជនម្នាក់ ត្រូវបានគេស្គាល់ថា ជានិស្សិតឆ្នាំទី៣ ជំនាន់ទី២ នៅវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី បានយកកាំបិត អារកខ្លួនឯង បញ្ចប់ជីវិត ក្នុងថ្លុកឈាម ។

សមត្ថកិច្ចបាន ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ណុប ប៊ុនធឿន មានស្រុកកំណើត នៅខេត្ដកំពង់ឆ្នាំង ហើយបច្ចុប្បន្ន មកស្នាក់នៅ ជាមួយមិត្ដភក្ដិ ក្នុងផ្ទះជួលខាងលើ ។ យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ នៃការបញ្ចប់ជីវិតរបស់ខ្លួន ខាងលើនេះ នៅមិនទាន់ មានការបញ្ជាក់ ពីសមត្ថកិច្ចជំនាញ នៅឡើយទេ  ៕

ដកស្រង់ពី៖ Fresh News