Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ដបែនដឹកដី កិនបុរសម្នាក់ បែក ក្បាលស្លាប់ មុខរោងចក្រអេសអិល

  • បោះពុម្ព

ភ្នំពេញ ៖ រថយន្ដបែន ដឹកដីមួយគ្រឿង បានបុក និងកិនបុរសម្នាក់ បណ្ដាលឱ្យបែកក្បាល ស្លាប់ភ្លាមៗ នៅលើកំណាត់ផ្លូវ លេខ៣៧១ មុខរោងចក្រ អេសអិល ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលា ម៉ោង២រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥នេះ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសរងគ្រោះ បើកម៉ូតូម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1z-0250 កំពុងធ្វើដំណើរ ពីជើងទៅត្បូង ស្របទិសគ្នា ជាមួយរថយន្ដ ស្រាប់តែជាន់ហ្វ្រាំង ក៏ដួលត្រូវរថយន្ដ កិនស្លាប់តែម្ដង ។

សាក្សីបន្ដថា ជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប ដោយដឹកភ្ញៀវ ទៅចំការដូង ហើយពេលធ្វើដំណើរ ស្របរថយន្ដនោះ ចាប់ហ្វ្រាំង បណ្ដាលឱ្យរអិលដួល ត្រូវរថយន្ដកិនស្លាប់ តែម្ដង ។ ក្រោយកើតហេតុ អ្នកបើករថយន្ ដបានរត់គេចខ្លួនបាត់ ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។

ដកស្រង់ពី៖ ដើមអម្ពិល