បណ្តាញសង្គម

ចោរមួយក្រុម អាវុធគ្រប់ដៃ បើករថយន្ដទៅប្លន់ ផ្ទះរកស៊ីទិញស្រូវ នៅ ស្រុកឧដុង្គ

កំពង់ស្ពឺ ៖ ជនសង្ស័យ៥នាក់ ប្រដាប់ ដោយកាំភ្លើងវែង ខ្លី គ្រប់ដៃ បានជិះរថយន្ដ ហាយឡេឌ័រ មួយគ្រឿង ទៅប្លន់យកទ្រព្យ សម្បត្ដិរបស់ ប្រជាពលរដ្ឋមួយ គ្រួសាររកស៊ី  ទិញលក់ស្រូវដ៏ធំ ស្ថិតនៅភូមិននគោក ឃុំ ព្រៃក្រសាំង ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ កាល ពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ។

ក្នុងករណីប្លន់ប្រដាប់ អាវុធដ៏ធំខាងលើ នេះ ក្រុមចោរបានយក អស់ទ្រព្យសម្បត្ដិជា ច្រើនរួមមានលុយ ៣០លានរៀល លុយដុល្លារ ជាង៧ពាន់ដុល្លារ មាសសុទ្ធ ៧តម្លឹងកន្លះ បា្លទីន ៥តម្លឹង ក្រវិល ពេជ្រ តម្លៃ១ពាន់ដុល្លារ ។ ជនរងគ្រោះជាប្ដី លោក កែ លន អាយុ ៣៨ឆ្នាំ បាននិយាយថា ករណីប្លន់ខាងលើនេះ ក្រុមចោរបានវាយ ប្រពន្ធ និងកូនស្រីរបស់ខ្លួន អាយុ១៥ឆ្នាំ បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

បច្ចុប្បន្នកម្លាំង សមត្ថកិច្ចចម្រុះ របស់ខេត្ដកំពង់ស្ពឺ បាននឹងកំពុងធ្វើការ ស្រាវជ្រាវ ដើម្បីតាមចាប់ក្រុម ជនល្មើសយក មកផ្ដន្ទាទោស តាមផ្លូវច្បាប់  ៕

ដកស្រង់ពី៖ដើមអម្ពិល