បណ្តាញសង្គម

តុលាការឃុំខ្លួន ជនញៀនថ្នាំ២នាក់ ករណីចាក់សម្លាប់ ជនរងគ្រោះ យ៉ាងសាហាវ ខណៈ២នាក់ទៀត កំពុងគេចខ្លួន

កំពង់ចាម ៖ ក្រោយពីនគរបាល ចាប់ខ្លួន និងបញ្ជូនទៅ កាន់តុលាការនោះ នៅរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥នេះ ចៅក្រមស៊ើបសួរ នៃ សាលាដំបូង ខេត្តកំពង់ចាម លោក គង់ ច័ន្ទខេមរិទ្ធ បានចេញដីកា បង្គាប់ ឲ្យឃុំខ្លួន ជនញៀនថ្នាំ២នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធ និងអំពើឃាតកម្ម កាប់សម្លាប់ជនរងគ្រោះ យ៉ាងសហាវព្រៃផ្សៃ ។

យោងតាមដីកាឃុំខ្លួ របស់លោកចៅក្រម គង់ ច័ន្ទខេមរិទ្ធ  បានចោទប្រកាន់ ឈ្មោះ ស៊ាង សុខអ៊ាង អាយុ២២ឆ្នាំ រស់នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម និងឈ្មោះ ឆុម ម៉េងលី អាយុ១៨ឆ្នាំ រស់នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ពីបទឃាតកម្ម ដែលបានធ្វើឡើងនៅ ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្តាលឲ្យ ជនរងគ្រោះស្លាប់ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជនជាប់ចោទ ទាំង២នាក់ ជាមនុស្សញៀនថ្នាំ រួមជាមួយ បក្ខពួក២នាក់ទៀត បានព្រួតគ្នា យកកាំបិតចាក់ និងកាប់ទៅលើជនរងគ្រោះ រហូតដាច់ខ្យល់ស្លាប់ តែម្តង ។ បើតាមមន្រ្តីនគរបាល សម្រាប់ជនសង្ស័យ ទាំង២នាក់ផ្សេងទៀត ត្រូវបានលោក ឧត្តមសេនីយ៍ស្នងការ បញ្ជាឲ្យតាមចាប់ខ្លួន យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ឲ្យទាល់តែបាន៕

ដកស្រង់ពី៖ ដើមអម្ពិល