Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះធុងហ្គាស ម៉ាស៊ីនត្រជាក់ ពេលកំពុងជួសជុល នៅកាស៊ីណូ Pailin Flamingo ស្លាប់ពីរនាក់

  • បោះពុម្ព

ប៉ៃលិន ៖ ជាងម៉ាស៊ីនត្រជាក់ របស់ក្រុមហ៊ុន តម្លើងម៉ាស៊ីនត្រជាក់ ស៊ីធីអេស ពីរនាក់បានស្លាប់ ដោយសារតែផ្ទុះ ធុងហ្គាស ខណៈដែលពួកគេ កំពុងជួសជុល កាលពីវេលាម៉ោង ៩និង៥០នាទី ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងកាស៊ីណូ Pailin Flamingo ស្ថិតនៅក្នុង ភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មន្រ្តីនគរបាល ស្រុកសាលាក្រៅ បានឲ្យដឹងថា ជនរងគ្រោះ ទាំងពីរនាក់ មានឈ្មោះ ទី០១ ឈ្មោះ ស្រី ចាន់រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ក្រុមហ៊ុនខាងលើ បានស្លាប់នៅនឹង កន្លែងកើតហេតុ និងជនរងគ្រោះ ទី០២ ឈ្មោះ រាវ ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ រងរបួសធ្ងន់ និងបានស្លាប់ បន្ទាប់ពីបញ្ជូន ដល់មន្ទីរពេទ្យ ក្នុងប្រទេសថៃ ។

សមត្ថកិច្ចបានបន្តថា មូលហេតុបណ្តាលឲ្យ ផ្ទុះហ្គាស រហូតដល់ស្លាប់ បុគ្គលិកម៉ាស៊ីនត្រជាក់ខាងលើ គឺបណ្តាលមកពី កំហុសបច្ចេកទេស របស់ជាង ពេលដែលកំពុងជួសជុល ម៉ាស៊ីនត្រជាក់ ។ បច្ចុប្បន្ន មន្រ្តីជំនាញកំពុងធ្វើការ ស្រាវជ្រាវ និងធ្វើកោសល្យវិច័យ ករណីខាងលើនេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល