បណ្តាញសង្គម

យកលេស នាំកូនស្រីចុង ទៅរកសោម៉ូតូ ក្នុងព្រៃស្ងាត់ ឆ្លៀតឱកាស ចាប់រំលោភ

រតនគិរី ៖ គ្រូស្នេហ៍ ដែលជាឪពុកចុង បានប្រើល្បិច កលថោកទាប ដោយបានបោកបញ្ឆោត យកកូនស្រីដើម ដែល មានសម្រស់ ស្រស់ស្អាតថា ខ្លួនបានជ្រុះបាត់ កូនសោក្នុងព្រៃ ឲ្យទៅជួយរក ហើយឃើញ ឱកាសល្អ ក៏ឆ្លៀតឱកាស ប្រព្រឹត្តអំពើ មិនគប្បីមកនារី រងគ្រោះតែម្តង ។

នេះបើយោងតាម បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ លោក ឆាយ ធី មន្រ្តីស៊ើបអង្កេត អង្គការអាដហុក ប្រចាំខេត្តរតនគិរី  ។ កាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ អ្នកភូមិចារ៉ាយ ព្រមទាំង សាច់ញាតិ បងប្អូន ក្មេងស្រីរងគ្រោះ ស្ថិតនៅភូមិ គងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ខឹងគ្រូស្នេហ៍រំលោភ ដែលជាឪពុកចុងរំលោភ កូនស្រីដើម បានផ្តល់ព័ត៌ មាន មកឲ្យលោក ឆាយ ធី ដើម្បីឲ្យ ជួយអន្តរាគមន៍ ។

ក្មេងស្រីមានអាយុ ១៧ឆ្នាំ ឈ្មោះ ស/ភ ជនជាតិចារ៉ាយ រស់នៅផ្ទះជាមួយ ម្តាយបង្កើត និងលោកពូយ ស្វាញ អាយុ ៦៤ឆ្នាំ ជាឪពុកចុង ។ ប្រភពខាងលើ បានឲ្យដឹងទៀតថា រឿងរ៉ាវនេះ បានកើតឡើង កាលពីដើមឆ្នាំ២០១៥ ដោយពុកចុងប្រាប់ថា បាត់សោ ម៉ូតូក្នុងព្រៃ បន្ទាប់ពីកើតរឿងនេះ រួចមក នាងមិនហ៊ានប្រាប់ អ្នកណាទេ ដោឪពុកចុងគំរាមសម្លាប់ ។

ទាក់ទង នឹងបញ្ហានេះដែរ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ សាច់ញាតិ បងប្អូនបានដឹង និងបែកការណ៍ ទើបបាន នាំនាងប្តឹង លោកអធិការ ស្រុកអូរយ៉ាដាវ ឲ្យជួយចាត់ វិធានការតាមច្បាប់ ប៉ុន្តែពេលពេលនគរបាលសាកសួរ ទល់មុខគ្នា ធ្វើឲ្យនាងមានការ ភិតភ័យខ្លាំង ក៏មិនហ៊ាននិយាយ អ្វីទាំងអស់ ដោយប្រាប់ទៅវិញថា ខ្លួនស្រលាញ់គ្នា ស្មោះត្រង់ ទៅវិញ ជាមួយឪពុក ជាគ្រូស្នេហ៍ ហើយនគរបាល បានដោះលែងលោកតា ពូយ ស្វាញ ឲ្យរួចខ្លួន ៕

 

ដកស្រង់ពី៖ ដើមអម្ពិល