Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តលុច្សស៊ីស DS300 បុករះរ៉ឺម៉កកង់បី ២គ្រឿង បណ្តាលឲ្យ រងការខូចខាត ហើយព្យាយាមបើករត់ ត្រូវបានសមត្ថកិច្ច ឃាត់ជាប់

  • បោះពុម្ព

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តលុច្សស៊ីស DS300 មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលបុករះ រ៉ឺម៉កកង់បី ខណៈកំពុងចតស្ងៀម បណ្តាលឲ្យ រងការខូចខាត ហើយព្យាយាមបើករត់ ពីចំណុចខាងជើង វត្តស្រះចក តាមបណ្តោយ ផ្លូវលេខ ៦១ រហូតដល់ចំណុច ផ្លូវបេតុង កែងផ្លូវលេខ៧០ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវបានសមត្ថកិច្ច និងអ្នករត់ម៉ូតូកង់បី ដេញឃាត់កាលពី វេលាម៉ោង២២ និង០០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ ។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរ៉ឺម៉កកង់បី ២គ្រឿង បានបញ្ឈរនៅតាម ដងផ្លូវនៅខាង ហើយម្ចាស់បានចូលផឹកស៊ី ក្នុងហាងមួយកន្លែង ភ្លាមនោះស្រាប់តែ មានរថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស DS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ 6KTH 134 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៦១ ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុ បានរ៉េចង្កូត ទៅបុករ៉ឺម៉កកង់បី ពេញទំហឹង បណ្តាលឲ្យរ៉ឺម៉ក មួយគ្រឿងខ្ទាត ទៅប៉ះនិងតូប ប្រជាពលរដ្ឋមួយកន្លែង រងការខូចខាត ហើយរថយន្តបង្ក បានព្យាយាមបើករត់ រហូតដល់ចំណុច ផ្លូវបេតុង កែងផ្លូវលេខ៧០ ក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ដេញឃាត់បានភ្លាមៗ ។

ក្រោយពេលកើតហេតុ រថយន្តបង្ក និងរ៉ឺម៉កកង់បី ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីរង់ចាំ ដោះស្រាយពេលក្រោយ៕

ដកស្រង់ពី៖ ដើមអម្ពិល