បណ្តាញសង្គម

ភ្លៀង​ខ្យល់​កន្ដ្រាក់​បណ្ដាល​ឱ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​៥២​ខ្នង​នៅ​ខេត្ដរតនគិរី​

ខេត្ដរតនគិរី ៖ កាលពីវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ មានភ្លៀងខ្យល់កន្ដ្រាក់ បណ្ដាលឱ្យផ្ទះ ប្រជាពលរដ្ឋ ៥២ខ្នង រងការខូចខាត ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្ដរតនគិរី ។ តាមអាជ្ញាធរ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ដែលរលំទាំងស្រុង មាន៥ខ្នង និង ៤៧ខ្នងទៀត បានប៉ើងដំបូល ហើយបង្កឱ្យ ប្រជាពលរដ្ឋប្រុសស្រី រងរបួសស្រាល៤នាក់ ។

ក្នុងករណីព្យុះភ្លៀង ខ្យល់កន្ដ្រាក់នេះ ផងដែរ គេសង្កេតឃើញ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំង កងរាជអាវុធហត្ថ ស្រុក និងនគរបាល ព្រមទាំងមន្ដ្រី កាកបាទក្រហមខេត្ដ បានចុះមកដល់ ចំណុចកើតហេតុ ដើម្បីជួយដោះស្រាយ ជួសជុលផ្ទះ ឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះ ហើយជនរងគ្រោះ ដែលរងរបួស ត្រូវបានរថយន្ដសាមុយ មន្ទីរពេទ្យបង្អែក ដឹកយកទៅព្យាបាល ៕

ដកស្រង់ពី៖ នគរវត្ត