បណ្តាញសង្គម

បាញ់ពីរគ្រាប់ និងចាប់ប្ដីចងវាយប្លន់ យក លុយជាង ២០លានរៀល និងគ្រឿងអលង្កា ពីថៅកែលក់ ប្រហុក

តាកែវ ៖ ជនសង្ស័យ៣នាក់ ប្រដាប់ ដោយកាំភ្លើង ខ្លីពីរដើម និងកាំភ្លើង អាកា១ ដើម បានចូលទៅ ប្លន់ថៅកែ លក់ប្រហុកពីរ នាក់ប្ដីប្រពន្ធ ដល់ក្នុងផ្ទះ រួចហើយប្រមូល យកលុយនិងគ្រឿង អលង្កាមួយចំនួន គេចខ្លួន តាមក្រោយផ្ទះ ដោយសុវត្ថិភាព ។

ក្នុងសកម្ម ភាពប្លន់ប្រដាប់ អាវុធនេះ ជនសង្ស័យទាំង ៣នាក់ បានបាញ់ គំរាមពីរគ្រាប់ ហើយចាប់ ប្ដីចងនិងខ្សែ អង្រឹង ដោយវាយ ស្នាប់កាំភ្លើង រងរបួសយ៉ាង ធ្ងន់ធ្ងរ មុនពេល ដែលពួកវា ប្រមូលយក លុយខ្មែរ លុយដុល្លារ និងគ្រឿង អលង្កា នៅក្នុងផ្ទះនោះ ។

យោងតាម ប្រភពព័ត៌មាន ពីមន្ដ្រី នគរបាល មូលដ្ឋានបាន បញ្ជាក់ថា ករណីប្លន់ប្រដាប់ អាវុធខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ ផ្អើលកាលពី វេលាម៉ោង ៦ និង៣០ នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិ រលួស ឃុំអង្កាញ់ ស្រុកទ្រាំ ខេត្ដតាកែវ ពី ថៅកែលក់ប្រហុក ដែលមានកូន៣នាក់នៅ ក្នុងបន្ទុក ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានបញ្ជាក់ថា នៅវេលាម៉ោងកើត ហេតុនេះ ខណៈដែល បុរសជាប្ដីលោក សាន រ៉ា អាយុ ៣៦ឆ្នាំនៅ ក្រោមផ្ទះ និងប្រពន្ធ ជួន ស្រីពៅ អាយុ៣៥ ឆ្នាំ នៅលើផ្ទះ ក៏បានចូលទៅភ្ជង់រួចហើយ យកខ្សែអង្រឹង ចាប់ចងប្ដី កុំឱ្យតដៃរួចបាញ់ គំរាមពីរគ្រាប់ ដើម្បីឱ្យជន រងគ្រោះទាំងពីរ នាក់ ផ្ដល់លុយនិងទ្រព្យសម្បត្ដិ គ្រឿងអលង្កា ដល់ពួកគេ ។

ជនរងគ្រោះទាំងពីរ នាក់ប្ដីប្រពន្ធបានប្រាប់ សមត្ថកិច្ចថា ក្នុងអំពើប្លន់ ប្រដាប់អាវុធនេះ ពួកគេទាំងពីរនាក់ ត្រូវក្រុមចោរយកអស់ លុយខ្មែរ ១៩លានរៀល ៦០០ដុល្លារ បា្លទីន ៣,៣តម្លឹង ចិញ្ជៀនមាស ២ជី និងទូរស័ព្ទ ដៃ ២គ្រឿង ។

 បើតាមជនរងគ្រោះ ក្រោយពេលបាញ់ គំរាមពីរ គ្រាប់និងក្រោយពេល ប្រមូលយក ទ្រព្យសម្បត្ដិ ជនសង្ស័យទាំង ៣នាក់បាន គេចខ្លួនតាមផ្លូវ ក្រោយផ្ទះ ដោយសុវត្ថិភាព ។ ជនសង្ស័យ បាននិយាយ ប្រាប់សមត្ថកិច្ច ទៀតថា មុនពេលមានករណី ប្លន់ប្រដាប់ខាង លើនេះ ពួកគេឃើញ រថយន្ដលុច្សស៊ីសមួយ គ្រឿង បើកមុខផ្ទះ របស់ខ្លួនត្រឡប់ ទៅត្រ ឡប់មក ដូច្នេះទំនងជា របស់ពួកគេដែលជិះ ធ្វើសកម្មភាព ។

យ៉ាងណាក៏ដោយ មន្ដ្រីនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ដ តាកែវ បានបញ្ជាក់ថា ចំនួនទឹកប្រាក់និង គ្រឿងអលង្កា ដែលជនរងគ្រោះប្រាប់នោះ សមត្ថកិច្ ចនៅមិនទាន់ជឿ ទាំងស្រុងនៅ ឡើយទេ ពីព្រោះពេលចុះ ទៅសួរនាំជនរង គ្រោះទាំងពីរនាក់ បានបង្ហាញ ពីទ្រព្យសម្បត្ដិ របស់ខ្លួនផ្សេងទៀត ដែលលាក់ទុកនៅក្នុង អង្រឹង និងក្រោមគ្រែ។ ជាមួយគ្នានេះ តាមការសួរ នាំពីសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ ក៏ជំពាក់ប្រាក់ គេច្រើនដែរ ។

ជុំវិញករណីប្លន់ប្រដាប់ អាវុធខាងលើនេះ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥នេះ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ដតាកែវ លោកទិត្យ សុចិត្រា បានដឹកនាំស្នងការនគរ បាលខេត្ដ និងកម្លាំងនគរបាល ជំនាញមួយចំនួន ទៀត ចុះទៅសួរនាំផ្ទាល់ និងបន្ដការស្រាវ ជ្រាវដើម្បីតាមចាប់ ក្រុមចោរប្លន់ទាំងនេះ ៕

 

 

 

 

 

 

ដកស្រង់ពី៖ ដើមអម្ពិល