Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលក្រុង ប៉ោយប៉ែត ចុះបង្ក្រាប ទីតាំងជល់មាន់ ដកហូតមាន់ជល់ ១២ក្បាល

  • បោះពុម្ព

បន្ទាយមានជ័យ ៖ ប្រតិបត្ដិការរបស់ កម្លាំងនគរបាល អន្ដរាគមន៍ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត សហការជាមទត កម្លាំងនគរបាល ប៉ុស្ដិ៍សង្កាត់ ប៉ោយប៉ែត កាលពីវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី៦  ខែឧសភា ឆ្នាំ២០១៥ នៅកន្លែងសង្វៀន ជល់មាន់ស្ថិត នៅភូមិបាលិលេយ្យ២ ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានបញ្ជាក់ថា ប្រតិបត្ដិការចុះ បង្ក្រាបសង្វៀនជល់ មាន់ខាងលើនេះ កម្លាំង នគរបាល របស់លោក បានដកហូតមាន់ជល់ ចំនួន ១២ក្បាល ស៊ុមសម្រាប់ គ្របមាន់ចំនួន ១៤ ជញ្ជីងថ្លឹងមាន់មួយ ម៉ូតូចំនួន៧គ្រឿង។ លោកអធិការ បានបញ្ជាក់ថា នៅពេល ដែលកម្លាំងសមត្ថកិច្ច របស់លោកចុះទៅ បង្ក្រាបនោះ អ្នកកំពុងចូលលេង បាននាំគ្នារត់ ប្រសេចប្រសាច ចោលម៉ូតូ ចោលស្បែកជើង នៅនឹងកន្លែងតែម្ដង ។

យោងតាម ប្រភពព័ត៌មាន ពីកន្លែងកើត ហេតុបានឱ្យដឹងថា ទីតាំងសង្វៀន ជល់មាន់ ខាងលើនេះ បានលួចបើក លេងយូរថ្ងៃមក ហើយប៉ុន្ដែពុំទាន់មាន ចុះទៅបង្ក្រាបពីអាជ្ញាធរ និងសមត្ថកិច្ច នោះឡើយ ទើបតែនៅពេល នេះ កម្លាំងនគរបាលក្រុង បាននាំគ្នាច្រើន នាក់បាននាំគ្នា ចុះទៅបង្ក្រាប ធ្វើឱ្យអ្នកកំពុង លេងរត់ចែកជើង គ្នាស្ទើរមិនទាន់ ។

លោកអ៊ុំ សុផល បានបញ្ជាក់ថា ក្រោយ ប្រតិបត្ដិការចុះ បង្ក្រាបសង្វៀន ជល់មាន់ខាង លើនេះ លោកបានឱ្យមន្ដ្រី នគរបាលចាំឃ្លាំ មើលមិនឱ្យបន្ដ សកម្មភាពទៀតឡើយ ។ បើតាមលោក អធិការ ដោយមានការណែ នាំពី សំណាក់ស្នងការ នគរបាល ខេត្ដលើការ ពង្រឹងបញ្ហា សន្ដិសុខ និងទប់ស្កាត់ បទល្មើស ក៏ដូចជាវង់ល្បែង ស៊ីសងខុសច្បាប់នោះ លោក បានដាក់ ផែនការទៅ នគរបាលជំនាញ និង នគរបាល តាមបណ្ដាប៉ុស្ដិ៍ ត្រូវចុះធ្វើការស្រាវជ្រាវ និងទប់ស្កាត់ករណី ទាំងនេះជាប្រចាំ ។

បច្ចុប្បន្នទាំងម៉ូតូ និងមាន់ជល់ដែលដក ហូតបាន ត្រូវបានសមត្ថកិច្ច យកមករក្សានៅ អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ដើម្បី រង់ចាំការដោះស្រាយ បន្ដទៀត ៕

ដកស្រង់ពី៖ដើមអម្ពិល