Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យឆេះ អាគារពោសោធន៍ នៅសាកលវិទ្យាល័យ សុខាភិបាល សម្លាប់បុគ្គលិកម្នាក់

  • បោះពុម្ព

ភ្នំពេញ ៖ ករណីអគ្គិភ័យឆេះ បន្ទបពិសោធន៍ នៅសាកលវិទ្យាល័យ សុខាភិបាល ឫហៅថាសាលាពេទ្យ នាព្រឹកព្រលឹម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ បានសម្លាប់បុគ្គលិក ពេទ្យម្នាក់ ដែលនៅក្នុង អាគារនោះ ។

លោក ញ៉ែម សៅណុល អធិការរង នគរបាល ខណ្ឌដូនពេញ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សៀត អាយុជាង ៣០ឆ្នាំ ត្រូវបានភ្លើងឆេះ ស្លាប់ដោយអង្គុយ លើកៅអី ដោយសារតែ ជួយសង្គ្រោះមិនទាន់ និងមិនដឹងថា មានបុគ្គលិក នៅក្នុងអាគារនោះ ។ បើតាមលោក ញ៉ែម សៅណុល ករណីខាងលើនេះ សង្ស័យមកពី ទុស្សេខ្សែភ្លើង ប៉ុន្តែត្រូវបាន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជួយបាញ់ពន្លត់ ក្រោយពីមាន ផ្សែងហុយចេញ យ៉ាងខ្មួលខ្មាញ់ ។

ក្រោយពេលបាញ់ ពន្លត់រួចមកនោះ ពេលដែលកម្លាំង សមត្ថកិច្ច ចូលទៅក្នុងអាគារ ស្រាប់តែប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ តែម្តងលើកៅអី បាត់ទៅហើយ ។

ដកស្រង់ពី៖ ដើមអម្ពិល