Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តសាំយ៉ុង ដឹកកម្មករ បែកកង់ក្រោយ ក្រឡាប់ធ្លាក់ផ្លូវ របួសកម្មករធ្ងន់ស្រាល ៣០នាក់

  • បោះពុម្ព

ស្វាយរៀង ៖ រថយន្តសាំយ៉ុង ដឹកកម្មករកម្មការិនី មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 2A-4037 បានក្រឡាប់ធ្លាក់ផ្លូវ ដោយសារបែកកង់ក្រោយ បណ្តាលរងរបួស ធ្ងន់ស្រាល ៣០នាក់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទី ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវជាតិ លេខ១ ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ នគរបាល មូលដ្ឋានបានឲ្យដឹងថា នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍នេះ បណ្តាលឲ្យ កម្មករកម្មការិនី រងរបួសធ្ងន់ ៦នាក់ ក្នុងនោះស្រី ៥នាក់ និងរបួសស្រាល ៣៦នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ បង្អែកជីភូ ដើម្បីជួយសង្រ្កោះ ។ នៅក្នុងឱកាសនោះ គេបានឃើញ ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀង ចុះទៅកន្លែងកើតហេតុ ផងដែរ ដើម្បីសួរសុខទុក្ខ ដល់កម្មករកម្មការិនី ដែលរងគ្រោះ ទាំងអស់នោះ ៕

ដកស្រង់ពី៖ ដើមអម្ពិល