បណ្តាញសង្គម

រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់​ របួសធ្ងន់ស្រាល​១១​នាក់​

ខេត្តកំពង់ចាម ៖ រថយន្តធុនធំ មួយគ្រឿង បានបុកជាមួយ រថយន្តទួរីស កាលពីវេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ លើកំណាត់ ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ បណ្តាលឲ្យមានមនុស្ស ស្លាប់ម្នាក់ និង១១នាក់ទៀត រងរបួស ក្នុងនោះរបួសស្រាល ៥នាក់ ។

សមត្ថកិច្ចនគរបាល ស្រុកបាធាយ បានឲ្យដឹងថា រថយន្តធុនធំ ពាក់ស្លាក់លេខ កំពង់ឆ្នាំង 3A-0386 បានបុករថយន្តតួរីស ពាក់ស្លាកលេខ ភ្នំពេញ 2N-6429 ដែលមានអ្នកដំណើរ ចំនួន១១នាក់ ក្នុងនោះ រងរបួសធ្ងន់ ៦នាក់ ។សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំង២ គ្រឿងនេះ បើកបរបញ្ច្រាសទិសគ្នា តែមិនដឹងជាយ៉ាងម៉េច ស្រាប់បុកគ្នា ពេញទំហឹងតែម្តង ។

សមត្ថកិច្ចបាន ឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលស្លាប់ម្នាក់ មានឈ្មោះ អេង គួយ អាយុ២៨ឆ្នាំ រស់នៅ ខេត្តព្រៃវែង ចំណែកអ្នកបើកបរ រថយន្តដឹកទំនិញ ធុនធំ បានរត់គេចខ្លួន បាត់ស្រមោល ក្រោយកើតហេតុ ៕


ដកស្រង់ពី៖ នគរវត្ត