Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​យី​ឌុ​ប​បុក​រះ​ម៉ូតូ​៣​គ្រឿង​ និង​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​មុខ​រោងចក្រ​ប៊​រី​របួសធ្ងន់​ស្រាល​២​នាក់​

  • បោះពុម្ព

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ បង្កឡើងដោយ រថយន្តធុនធំ ម៉ាកយីឌុប ដែលអ្នកបើកបរ ស្រវឹងបើក បញ្ច្រាសផ្លូវជ្រុលបុករះ ម៉ូតូ៣គ្រឿង ហើយរថយន្ត មិនទាន់អស់ល្បឿន ក៏ជ្រុលបុកផ្ទះ ប្រជាពលរដ្ឋ មួយកន្លែងទៀត បណ្តាលឱ្យ កៀបអ្នកបើកបររថយន្ត ជាប់កាប៊ីន រងរបួសធ្ងន់ និងព្រូ រងរបួសស្រាល ។

ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចមុខរោងចក្រប៊រី តាមបណ្តោយផ្លូវ ទំនបក់ស្រូវ ស្តិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាកយីឌុប ពណ៍ស ពាក់់ស្លាក់លេខ ភ្នំពេញ 3C-3501 បើកបរដោយ បុរសម្នាក់ និងព្រូម្នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវ ទំនប់កប់ស្រូវ ក្នុងទិសដៅ ពីត្បូងទៅជើង ទាំងបញ្ច្រាសទិស ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចមុខ រោងចក្រប៊រី ក៏បានដាច់ហ្វ្រាំង រេចង្កូតបុករះ ធុងទឹកកក និងម៉ូតូដែលចតស្ងៀម ៣គ្រឿង ហើយរថយន្ត នៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកចូល ផ្ទះប្រជាពលរដ្ឋ ដែលបើកសេវា ផ្ទេរលុយវីង បណ្តាលឱ្យ រងការខូចខាត និងកៀបតៃកុងជាប់ រងរបួសធ្ងន់ ចំណែកព្រូ រងរបួសស្រាល ។

សាក្សីដដែល បានបន្តថា ម៉ូតូដែលរថយន្ត បុករះមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់់ស្លាក់លេខ ភ្នំពេញ 1BV- 5598 មួយគ្រឿងទៀម៉ាកវីវ៉ា ពណ៌ក្រហម ពាក់់ស្លាក់លេខ កណ្តាល 1E- 9663 និងមួយគ្រឿងទៀត ម៉ាកគុបមូល ពណ៌ទឹកប្រាក់ ពាក់់ស្លាក់លេខ ភ្នំពេញ 1AQ- 8193 ដែលម្ចាស់ចតស្ងៀម នៅចញ្ចើមផ្លូវមុខផ្ទះ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្ត និងម៉ូតូ រួមទាំងព្រូរថយន្ត ត្រូវបានសមត្តកិច្ច មូលដ្ឋាន បានសហការ ជាមួយជុំនាញ ធ្វើការវាស់វែង យករថយន្តទៅ រក្សាទុកនៅ ការិយាល័យចរាចរណ៍ ជើងគោករាជធានី ភ្នំពេញ ដើម្បីរងចាំ ធ្វើការដោះស្រាយ នៅពេលក្រោយ ។

ទាក់ទិននិងគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ដោយសារតែ តៃកុងស្រវឹងហើយ បើកលឿន និងរថយន្តដាច់ហ្វ្រាំង ក៏ជ្រុលបុករះ ម៉ូតូនិងផ្ទះបែបនេះ តែមិនបង្កឱ្យ រងរបួសដល់ អ្នកដំណើរ និងប្រជាពលរដ្ឋ ដែលនៅក្នុងផ្ទះទេ ៕

ដកស្រង់ពី៖ នគរវត្ត