បណ្តាញសង្គម

យុវជន រងគ្រោះបែកក្បាល រី សុភារិទ្ធិ បន្តជាប់ពន្ធនាគារ យ៉ាងអយុត្តិធម៌

កំពង់ឆ្នាំងៈ យុវជនរង គ្រោះឈ្មោះ រី សុភារិទ្ធ អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុកេលាប្អៀរ ខេត្តកំពង់ឆ្នាំង បែកក្បាលរង របួសយ៉ាងដំណំ ត្រូវតុលាការ ខេត្តកំពង់ឆ្នាំង បន្តឲ្យជាប់ ពន្ធធនាគារ ខណៈសមត្ថកិច្ច កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីដាក់ទោសនោះ រឿងរ៉ាវខាងលើនេះ

ត្រូវបានគេ អះអាងថា ព្រះ រាជអាជ្ញា បានបញ្ជូនសំណុំរឿង ទៅឲ្យចៅក្រម ដាក់យុវជន រងគ្រោះឲ្យជាប់ឃុំ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា ក្រុមក្មេងស្ទាវចំនួន ២ក្រុម បានវាយតប់គ្នា និងគប់កែវ ខណៈដណ្តើមស្រីស្នេហ៍ ឱបថើបក្នុងក្លឹប កំសាន្ត SH Palace កាលពីវេលាម៉ោង ១១ និង៣៥នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

តាមរូបភាព របស់កាមេរ៉ាសុវត្ថិភាព និងការអះអាង របស់សន្តិសុខក្លឹប បានបង្ហាញ ថា ដំបូងឡើយមានយុវជន មួយក្រុម មានគ្នាប្រមាណពី ៧ទៅ៨នាក់ និងមួយក្រុមទៀត កំពុងតែផឹកស៊ី នៅក្នុងតុដោយ មួយក្រុមបណ្តើរ ស្រីស្នេហ៍ ចូលទៅក្នុងក្លឹប ដោយអង្គុយតុក្បែរគ្នា ក្រុមក្មេងស្ទាវមួយក្រុម ដែលមានគ្នាប្រមាណ ៧ ទៅ ៨នាក់នោះ បានងើបឡើង មកចាប់កៀក ដៃស្រីរូបនោះឱបថើប ទំនងជាស្គាល់គ្នា ឬជាស្រីស្នេហ៍ផងក៏មិនដឹង ទើបបង្ករឿងវាយបតប់គ្នា និងគប់កែវនោះឡើង បណ្តាលឲ្យ ជនរងគ្រោះ រី សុភារិទ្ធិ ដែលអង្គុយតុក្បែរគ្នា មិនដឹងរឿង អ្វីផងនោះ បែកក្បាលឈាម ហូរជោកក្បាល ត្រូវសន្តិសុខ គ្រាចេញមកក្រៅ ។

ដោយឡែក ក្រុមក្មេងស្ទាវទាំង ២ក្រុម ដែលបង្កជម្លោះនោះ ក្រុមសន្តិសុខ បានបញ្ជាក់អះអាងថា គេបានឃាត់ ខ្លួនបញ្ជូនឲ្យនគរបាល ភ្លាមៗនៅខាងមុខក្លឹប ចំនួន ៤នាក់ ប៉ុន្តែជាក់ស្តែង ហេតុការណ៍ ខាងលើនេះ នគរបាលក សាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ ឆ្នាំង មានតែយុវជន ២នាក់ គឺ ១-ឈ្មោះ សុខ ស្រ៊ី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំង ២-ឈ្មោះ ឆៃ ហួត អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងយុវជនរងគ្រោះ ឈ្មោះ រី សុភារិទ្ធ ផងដែរ ដោយឡែកយុវជន ២នាក់ ផ្សេងទៀត ក្នុងនោះ ម្នាក់ជាជនដៃដល់ ត្រូវនគរបាល ដោះលែង មិនបានកសាងសំណុំរឿង តាមនីតិវិធីឡើយ  ។

យុវជន រី សុភារិទ្ធ បច្ចុប្បន្ន មានរបួសជាប់ខ្លួន កំពុងជាប់ពន្ធនាគារ អាចនឹងប៉ះពាល់ ដល់សរសៃប្រសាទ បើមិនបានព្យាបាល ឲ្យបានត្រឹមត្រូវនោះ ។ ករណីខាងលើនេះ តុលាការខេត្តកំពង់ឆ្នាំង គួរតែមានវិធានការ និងពិចារ ណាឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ជន ដែលគ្មានកំហុស រងគ្រោះបែកក្បាល ហើយបែរជាមាន ទោសជាប់ពន្ធធនាគារ ពិតជាអយុត្តិធម៌មែន ។

រីឯក្រុមក្មេង ស្ទាវបង្កទំនាស់ នៅក្នុងហេតុការណ៍ បែរជារួចខ្លួនដើរ សើចក្អាកក្អាយ នៅខាងក្រៅទៅវិញ ។ អាណាព្យាបាល ក៏ដូចជាជនរងគ្រោះ  បានទទូចសុំ ឲ្យមានការដោះលែង ជាពិសេស សំណូមពរ ដល់អភិបាល នៃ គណៈអភិបាល ខេត្តកំពង់ឆ្នាំង  ឯកឧត្តម  ឈួរ ច័ន្ទឌឿន ក្នុងនាមជាគណៈមេបញ្ជាការ ឯកភាពខេត្ត មេត្តាជួយអន្តរាគមន៍ អំពីរឿងរ៉ាវ ខាងលើនេះផង ។

ករណីខាងលើនេះ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង ដែលកាន់សំណុំរឿងនេះ បានឲ្យដឹងថា លោកមិនាទាន់បាន ត្រួតពិនិត្យ សំណុំរឿងនៅឡើយ ដោយចំថ្ងៃឈប់សម្រាក ម្យ៉ាងវិញទៀត នគរបាលកសាងសំណុំរឿង បញ្ជូនមកតុលាការ ត្រូវតែឃុំខ្លួន បណ្តោះអាសន្នសិនហើយ ។ ដោយឡែកអភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន បានឲ្យដឹងថា លោកនឹងអន្តរាគមន៍អំពី បញ្ហារឿងនេះ ដោយចាត់អភិបាល រងខេត្តមួយរូប ទទួលបន្ទុកដើម្បី ដោះស្រាយ ជាមួយស្ថាប័ន តុលាការ លោកក៏បាន ចាត់ការផងដែរ ដោយឲ្យខាងពន្ធធនាគារ ពិនិត្យលើរបួសស្នាម បើករណីធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ជាបន្ទាន់ ។

មជ្ឈដ្ឋានទូទៅ ក៏ដូចជាអាណាព្យាបាល មានការរិះគន់ យ៉ាងខ្លាំង លើស្ថាប័ននគរ បាលយុត្តិធម៌ និងស្ថាប័នតុលាការ ខណៈជនបង្ករួចខ្លួន ឯជនរងគ្រោះដេកគុក ៕

 

 

 

ដកស្រងពិ៖ដើមអម្ពិល