បណ្តាញសង្គម

ក្រុមចោរ ចូលប្លន់អាជីវករ លក់មាស និងប្តូរប្រាក់ យកលុយ ៦៥.០០០ដុល្លារ និងគ្រឿងអលង្ការ មួយចំនួនធំ

សៀមរាប៖ ក្រុមចោរ ៤នាក់ប្រដាប់ ដោយកាំភ្លើងអាកា និងកាំភ្លើងខ្លី បានចូលប្លន់ អាជីវករលក់មាស និង ប្តូរ ប្រាក់កណ្តាល អាធ្រាត្រប្លន់ យកលុយអស់ ៦៥.០០០ដុល្លារ និង គ្រឿងអលង្ការ ជាច្រើនទៀត នាម៉ោង ១រំលង អាធ្រាត្រឈាន ចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

មន្រ្តីអាវុធហត្ថ ខេត្តសៀមរាប បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមចោរបានគាស់បង្អួច ហើយចូលភ្ជង់ ម្ចាស់ផ្ទះ គំរាមយកលុយ និងគ្រឿងអលង្ការតែម្តង ។ ជនរងគ្រោះមានឈ្មោះ ខាន់ ឡៃសាង ភេទប្រុស អាយុ ៤៣ឆ្នាំ និងភរិយា ឈ្មោះ ផ្លោក សុធារី អាយុ ៣៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា នេះ កម្លាំងស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ ខេត្តសៀមរាប កំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនល្មើស ៕

 

ដកស្រង់ពី៖ដើមអម្ពិល