Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើង ដែលឆេះផ្សារឆ្លូង ត្រូវបានពន្លត់ ទៅវិញហើយ (មានវីដេអូ)

  • បោះពុម្ព

ក្រចេះ៖ លោក ឌួង សុធី អធិការ នគរបាល ស្រុកឆ្លូង បានប្រាប់ថា មកដល់ម៉ោង ១០យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៥នេះ ភ្លើង ដែលឆាបឆេះ ផ្សារឆ្លូង ត្រូវបានបាញ់ ទឹកពន្លត់ ទាំងស្រុងហើយ បន្ទាប់ពីឆាបឆេះ ជាងកន្លះម៉ោង ។

លោក ឌួង សុធី បានឲ្យដឹងថា ការឆាបឆេះនេះ បានផ្តើមចេញ ពីផ្ទះប្រជាពលរដ្ឋ លក់ថ្នាំកំប៉ុង ដែលមានចម្ងាយ ប្រមាណ ២០ម៉ែត្រ ពីផ្សារ តែក្រោយពេល ឆប់ឆេះទៅ ក៏រាលដាលលើតូបតូច នៅក្បែរៗផ្ទះ រហូតដល់ក្នុងផ្សារតែ ម្តង ។

បើតាមលោក ឌួង សុធី តូបជាង ៤០តូប ត្រូវបានឆាបឆេះ បំផ្លាញទាំងស្រុង តែមិនទាន់អាច បូកសរុបទំហំ នៃការ ខូចខាតបាននៅឡើយទេ ។ សមត្ថកិច្ច មិនទាន់បញ្ជាក់ ពីមូលហេតុ នៃការឆាបឆេះ នៅឡើយទេ តែប្រជាពលរដ្ឋ នៅកន្លែងកើត ហេតុអះអាងថា បណ្តាលមក ពីផ្ទុះធុងហ្គាស ។

អធិការនគរបាល ស្រុកឆ្លូង ក៏បានបញ្ជាក់ផងដែរថា ប្រតិបត្តិការ បាញ់ទឹកពន្លត់អគ្គិភ័យ មានរថយន្ត ពន្លត់អគ្គិភ័យ និងប្រើប្រាស់ទឹកអស់ ជាច្រើនរថយន្ត ហើយក៏មានការ ជួយអន្តរាគមន៍ ពីប្រជាពលរដ្ឋ យ៉ាងញាប់ដៃញាប់ ជើងផងដែរ ៕

ដកស្រងពី៖ដើមអម្ពិល