បណ្តាញសង្គម

ចាប់ខ្លួនអ្នកកាសែត «សម្លេងសច្ចៈ» ពីបទ ចែកចាយគ្រឿងញៀន និង ជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ

កំពង់ធំ៖ អ្នកកាសែត ត្បាញអាយម្នាក់ បម្រើការនៅ អង្គភាព «សម្លេងសច្ចៈ» ត្រូវបាន ចាប់ខ្លួនពីបទចែកចាយ ប្រើ ប្រាស់គ្រឿងញៀន និងជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ ។

អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះថា អ្នកកាសែត ត្បាញអាយ ឈាន ដន ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅលើគេហដ្ឋានរបស់ខ្លួន ដោយកម្លាំងអាវុធហត្ថ ខេត្តកំពង់ធំ ដឹកនាំដោយ ព្រះរាជអាជ្ញារងខេត្ត លោក សាយ ណូរ៉ា ។

លោក គង់ វិមាន បានបញ្ជាក់ថា ជនសង្ស័យ ញាន ដន និងបក្ខពួកមួយចំនួនទៀត តែងតែស្ទាក់បើករថយន្ត ដេញតាមគោយន្ត ឬ ម៉ូតូ ដឹកឈើធ្វើផ្ទះ និងកសិផលផ្សេងៗ  ពីប្រជាពលរដ្ឋ តាមដងផ្លូវ តាមរយ:ការប្រើកាមេរ៉ា ជាអាវុធ ដោយមិនខ្លាចច្បាប់ ឬសមត្ថកិច្ច អាជ្ញាធរនោះឡើយ ។

លោក គង់ វិមាន បានបន្តទៀតថា ក្រុមទាំងនេះ បានដាក់គោលដៅ អង្គុយក្នុងរថយន្ត ពីចំណុចព្រំប្រទល់ ខេត្ត ព្រះវិហារ មកទីរួមខេត្តកំពង់ធំ និងពីចំណុចសណ្តាន់ មកទីរួមខេត្ត ពោលពួកគេ មិនបានផ្សាយព័ត៌មានបង្ហាញ ពីការជួយសង្គមជាតិ និងការរីកចម្រើននោះឡើយ ក្រៅតែពីអង្គុយស្ទាក់ សម្លុតគំរាមកំហែង ចាំយកលុយ ពីប្រជាពលរដ្ឋ ។

បើតាមលោក គង់ វិមាន ក្រុមពួកគេទាំងនេះ ក៏មានទីភ្នាក់ងារ ទូរទស្សន៍ខ្លះផងដែរ ហើយជួនកាល នាំគ្នាទៅយក លុយពីអ្នកនេសាទ ពីចន្លោះ១០ ទៅ៣០លានរៀលឯណោះ  ។ យ៉ាងណាក៏ដោយ លោក គង់ វិមាន បានបង្ហាញ ពីវិធានការតាម ចាប់ខ្លួនបក្ខពួក និងដៃជើងក្រុមនេះនោះទេ ។ ក្រោយការចាប់ខ្លួន អ្នកកាសែតរូបនេះ ត្រូវបានឃុំខ្លួន នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

 

 

ដកស្រងពី៖ដើមអម្ពិល