Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហៅម៉ូតូឌុប ទៅយកសម្ភារៈ នៅផ្ទះ ដល់កន្លែងស្ងាត់ យកខ្សែអង្រឹង រឹតកពីក្រោយ ប្លន់យក ទ្រព្យសម្បត្តិ

  • បោះពុម្ព

រតនគិរីៈ បុរសរង គ្រោះម្នាក់ មានមុខរបររត់ម៉ូតូឌុប ត្រូវបានជនសង្ស័យ ហៅអោយឌុប ទៅយកសម្ភារៈ នៅផ្ទះ ដល់កន្លែងស្ងាត់ យកខ្សែអង្រឹងរឹតក ពីក្រោយប្លន់ យកលុយ អស់ ៦០ម៉ឺនរៀល ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៣ និង១០នាទី រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ ។ នាយប៉ុស្តិ៍នគរបាល ឡាបានសៀក លោកផន ទុំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យបាន ហៅម៉ូតូឌុប ខ្លួនទៅយកសម្ភារៈរបស់ ខ្លួននៅឯផ្ទះ លុះដល់កន្លែងស្ងាត់ ជនសង្ស័យក៏បាន ធ្វើសកម្មភាព ដោយយកខ្សែ អង្រឹងរឹតក ជនរងគ្រោះ ពីក្រោយ បណ្តាលឲ្យដួលម៉ូតូ សន្លប់ឈឹង បន្ទាប់មកជនសង្ស័យ ក៏បានយកសម្ភារៈមួយចំនួន នៅជាប់ខ្លួន ដូចជាលុយ ៦០ម៉ឺនរៀល និងទូរស័ព្ទមួយគ្រឿង ហើយក៏រត់គេចខ្លួនបាត់ ។

សំណាងល្អ ជនរងគ្រោះដឹងខ្លួន ក៏បានរាយការណ៍ ជូនសមត្ថកិច្ច ។ ភ្លាមៗនោះដែរ សមត្ថកិច្ចចាត់វិធានការ ចុះអន្តរាគមន៍ ក្របួចជនសង្ស័យ បាននៅចំណុច ចុងព្រលាន យន្តហោះភ្លាមៗផងដែរ ។

លោកផន ទុំ បន្តឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ថោង មាន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិផ្អរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ។ ចំណែកឯជនសង្ស័យ មានឈ្មោះ ពេជ្រ សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ ហើយក៏ជាមុខសញ្ញា ចាស់ទើបចេញ ពីពន្ធនាគារថ្មីៗ ផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ឡា បានសៀកឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត រតនគិរីផ្តន្ទាទោស តាមច្បាប់ ៕

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល