Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តហ៊ីយ៉ានដាយដឹកស្វាយដាច់កាឡេបុករះបង្កាន់ដៃស្ពានរួចក្រឡាប់ ចូលអូរគ្មានទឹករងរបួសស្រាល

  • បោះពុម្ព

កំពង់ឆ្នាំង៖ អ្នកបើកបររថយន្ត និង២នាក់បាន រងរបួសស្រាល ដោយសាររថយន្ត ធុនធំដឹកផ្លែស្វាយ មួយគ្រឿងបាន ក្រឡាប់ធ្លាក់ចូលអូរ គ្មានទឹក ខណៈដែលរថយន្តនោះបាន ដាច់កាឡេទៅបុកកៀរ បង្កាន់ស្ពាន ។

ហេតុការណ៏នេះ បានកើតឡើង នៅវេលាម៉ោង ០និង៣០នាទី ឈានចូល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងចន្លោះ គីឡូម៉ែត្រ លេខ៨២ និង៨៣ ចំណុចស្ពានចឹកពពែ ស្ថិតក្នុង ភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។

សមត្ថកិច្ចនគរបាល ចរាចរណ៍ ស្រុករលាប្អៀរ បាននិយាយ អោយដឹងថាៈ រថយន្តដឹកស្វាយ ក្រឡាប់នោះ ម៉ាក ហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C .1818 បើកបរដោយឈ្មោះ អ៊ុន សារិទ្ឋ អាយុ២៦ឆ្នាំ មានទីលំនៅ ក្រុងប៉ៃលិន ។ មុនពេលកើតហេតុ រថយន្តខាងលើ បានដឹកស្វាយពេញ ចេញពីខេត្តកណ្តាល សំដៅទៅខេត្តប៉ៃលិន លុះពេលមកដល់ ចំណុចកើតហេតុ បានដាច់កាឡេ ហើយបានបុកពារ ជាមួយបង្កាន់ដៃស្ពាន ផ្នែកខាងស្តាំដៃ រួចបានក្រឡាប់ ធ្លាក់អូរគ្មានទឹក សំណាងល្អ អ្នកបើកបរ និងព្រូគ្រាន់តែរង របួស ស្រាលប៉ុណ្ណោះ ចំណែកផ្លែស្វាយ បានចាក់ពេញអូរ ក្នុងនោះដែរ បង្កាន់ដៃស្ពាន ដែលធ្វើពីបេតុង បានរងការខូចខាតមួយចំនួន។

ក្រោយកើតហេតុ ស្វាយមួយចំនួនធំ ត្រូវបានម្ចាស់ សាងរថយន្តមួយទៀត ដើម្បីដឹកបន្ត ទៅគោលដៅ និងសល់ស្វាយ មួយចំនួនទៀត ដែលបែកខ្លះៗ បានអោយប្រជាពលរដ្ឋ រើសយកតាមចិត្ត។ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត បានហៅរថយន្តស្ទូច ពីភ្នំពេញ មកស្ទូចក្នុងតម្លៃ ៧០០ដុល្លា ដើម្បីយករថយន្ត ខាងលើមករក្សាទុក ដើម្បីធ្វើការដោះស្រាយ ជាមួយមន្ទីរសារធារណៈខេត្ត រឿងធ្វើអោយខូចខាត បង្កាន់ដៃស្ពានរបស់រដ្ឋ៕