Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនអ្នកបើក រថយន្ដជនជាតិ វៀតណាម បុកកម្មករស្លាប់ និងរបួស ៤០នាក់ ទៅតុលាការ

  • បោះពុម្ព

ស្វាយរៀង ៖ អ្នកបើករថយន្ដក្រុង ជនជាតិវៀតណាម ដែលបានបង្កគ្រោះ ថ្នាក់ចរាចរណ៍ ដ៏គួររន្ធត់ នៅលើកំណាត់ផ្លូវ ជាតិលេខ១ ក្នុងស្រុកស្វាយទាប ខេត្ដស្វាយរៀង ដែលបណ្ដាលកម្មករ កម្មការិនី ប្រមាណ៤០នាក់ ស្លាប់ និងរបួសនោះ ត្រូវបាននគរបាល ការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ដស្វាយរៀង បញ្ជូនខ្លួនទៅកាន់ តុលាការ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

ស្នងការនគរបាល ខេត្ដស្វាយរៀង លោក ឧត្ដមសេនីយ៍ កឹង ឃន បានបញ្ជាក់ តាមទូរស័ព្ទថា សមត្ថកិច្ច របស់លោក បានបញ្ជូនអ្នក បើករថយន្ដក្រុង ទៅតុលាការហើយ កាលពីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ។ ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាល ចរាចរណ៍ផ្លូវគោក ខេត្ដស្វាយរៀង បានបញ្ជាក់ថា អ្នកបើករថយន្ដក្រុង ជនជាតិវៀតណាម រូបនេះ ឈ្មោះ ឡេ វ៉ាងធីង អាយុ៤៥ឆ្នាំ ។

តាមសមត្ថកិច្ចដដែល គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យ អ្នកស្លាប់ និងរបួសមានចំនួន ច្រើនបែបនេះ ក៏ព្រោះ តែ ជាការធ្វេសប្រហែស និងបើកមិនគោរព ច្បាប់របស់ជនជាតិ វៀតណាមរូបនេះ ដែលទៅបុក រថយន្ដ របស់ជនរងគ្រោះ កំពុងបើក បណ្ដាលឱ្យមានរឿង សោដនាកម្ម យ៉ាងដូច្នេះតែម្ដង ។

តាមទំនាក់ទំនង សង្គមហ្វេសប៊ុក បានធ្វើការ រិះគន់យ៉ាងខ្លាំង ចំពោះអ្នកបើករថយន្ដ ដែលជាជនជាតិ វៀតណាម និងស្នើឱ្យស្ថាប័ន សមត្ថកិច្ច និងតុលាការ ត្រូវផ្ដន្ទាទោសជននេះ តាមច្បាប់ជាធរមាន ហើយមជ្ឈដ្ឋាន ទូទៅ រង់ចាំមើល ចំណាត់ការទៅលើ អ្នកបើករថយន្ដ បង្ករូប ៕

 

ដកស្រង់ពី៖ ដើមអម្ពិល