បណ្តាញសង្គម

ជនរងគ្រោះ ដំបូងបំផុត បានលោត សម្លាប់ខ្លួនពីលើស្ពាន ត្សឹបាសា ហៅស្ពានអ្នកលឿង

កណ្ដាល ៖ បុរសម្នាក់បាន ក្លាយជាជនរង គ្រោះដំបូងគេ ដែលបានលោតសម្លាប់ខ្លួនពី លើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿន បណ្ដាលឱ្យស្លាប់នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៥នេះ ។

ស្នងការនគរបាល ខេត្ដកណ្ដាល លោក ឧត្ដមសេនីយ៍ អ៊ាវ ចំរើន បានបញ្ជាក់ថា ជន រងគ្រោះបានលោត ពីលើស្ពានចុះមកក្រោម ប៉ុន្ដែមិនបាន ធ្លាក់ចូលទៅ ក្នុងទឹកនោះឡើយ ពោលបានទើរ នៅលើទម្រ ជើងស្ពានបណ្ដាល ឱ្យស្លាប់តែម្ដង ។

លោកឧត្ដមសេនីយ៍ ស្នងការបានបញ្ជាក់ ទៀតថា បើគិតពីកម្ពស់ ផ្ទៃទឹក ទៅដល់ទីតាំង ដែលជនរងគ្រោះ  ធ្លាក់ទើរមកនោះ គឺមាន កម្ពស់ ៥ម៉ែត្រ ដូច្នេះនៅពេលដែល សមត្ថកិច្ច ជិះទូកទៅដល់មិនអាច ឡើងទៅបានឡើយ ពីព្រោះខ្ពស់ពេក ដោយសុំឱ្យខាងមន្ដ្រីវិស្វករ របស់ជនជាតិជប៉ុន ជួយអន្ដរាគមន៍  ។

យ៉ាងណាក៏ដោត ការសម្លាប់ខ្លួនរបស់ ជនរងគ្រោះពីលើស្ពាន អ្នកលឿន ខាងលើនេះ មិនទាន់ដឹងពីមូល ហេតុពិតប្រាកដនៅឡើយ ទេ  ។

ដកស្រងពី៖ដើមអម្ពិល